Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ផាក​ពិន័យ​រថយន្ត​តាក់ស៊ី​៤២​គ្រឿង​ និង​កង់​បី​ឥណ្ឌា​១​គ្រឿង​ ដែល​សម្រុក​ទៅ​ដឹក​កម្មករ​ នៅ​អតីត​តំបន់​ក្រហម

បានផុស

នៅ

​អ្នករត់​តាក់ស៊ី​ចំនួន​៤២​គ្រឿង ​និង​អ្នករត់​កង់​បី​ឥណ្ឌា​១​គ្រឿង​ ដែល​បាន​សម្រុក​ទៅ​ដឹក​កម្មករ​រោងចក្រ​នៅ​អតីត​តំបន់​ក្រហម​ ស្ថិតនៅ​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​សប្តាហ៍​ទី​១​នៃ​ខែ​ឧសភា​ ឆ្នាំ​២០២១ ​ត្រូវ​បាន​សមត្ថកិច្ច​ផាក​ពិន័យ​អន្តរកាល ​ដោយសារ​អ្នក​ទាំង​នោះ បាន​ល្មើស​នឹង​បម្រាម​របស់​រាជរដ្ឋាភិបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា​នេះ​ថា «​កាលពី​ម្សិលមិញ​ពេល​ល្ងាច​អនុវត្ត​តាម លោក អភិបាលខណ្ឌ​ បាន​ឱ្យ​អ្នក​រត់​តាក់ស៊ី​៤២​នាក់​នោះ​ ទៅ​បង់​ការ​ផាកពិន័យ​អន្តរកាល​ នៅ​ច្រកចេញចូល​តែមួយ​នៅ​ខណ្ឌ​។​ ប៉ុន្តែ​ក្នុងចំណោម​នោះ​ មាន​រថយន្ត​ចំនួន​៣៥​គ្រឿង ​និង​កង់​បីឥណ្ឌា​១​គ្រឿង​ បាន​បង់​ការ​ពិន័យ​រួច​និង​នៅសល់​រថយន្ត​៧​គ្រឿង​ទៀត​ នៅ​មិនទាន់​បាន​មក​បង់​ការ​ផាកពិន័យ​នៅឡើយ​»​។

​លោក​វរសេនីយ៍ឯក បាន​បន្តទៀតថា ចំពោះ​កម្មករ​កម្មការិនី​ចំនួន​៤៧​នាក់ ​ដែល​ល្មើស​នឹង​បម្រាម​ដែ​រនោះ ​ត្រូវ​បាន​អនុញ្ញាត​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក អនុវិទ្យាល័យ​គោក​បញ្ជាន់ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​រួចរាល់​ហើយ ​បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​និង​ធ្វើការ​អប់រំ​ណែនាំ​រួចមក​។ លោក​វរសេនីយ៍ឯក បាន​បញ្ជាក់​ថា កម្មករ​ទាំងអស់​មាន​ចំនួន​៤៩​នាក់ ​ក្នុង​នោះ​មាន​២​នាក់​ ត្រូវ​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ១៩​ ហើយ​បា​នប​ញ្ជូន​ទៅ​ព្យាបាល​រួចរាល់​ហើយ​ដែរ​។

​គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១​ មាន​ករណី​កម្មករ​កម្មការិនី​រស់​នៅ​តំបន់​ក្រហម ​ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ទាក់ទង​ជាមួយ​រថយន្តឈ្នួល​ក្នុង​គោលបំណង​ ដើម្បី​ចេញទៅ​ស្រុកកំណើត​។ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​សួរនាំ​ដោយមាន​កម្មកម្មការិនី​ចំនួន​៤៩​នាក់ និង​ធ្វើ​ការ​ឃាត់​រថយន្ត​ម៉ាក​សាំ​យ៉ុង​ចំនួន​៤២​គ្រឿង និង​កង់​បី​ឥណ្ឌា​ចំនួន​១​គ្រឿង និង​អ្នកបើកបរ​រួម​ទាំង​ព្រូ​ឡាន​សរុប​ចំនួន​៥៥​នាក់​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ពលរដ្ឋចាក់វ៉ាក់សាំងកូវីសែលដូសទី១រួច ត្រូវរួសរាន់ទៅចាក់ដូសទី២ឱ្យបានមុនថ្ងៃទី២០ ខែមិថុនាជាកំហិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម