ព័ត៌មានជាតិ
រដ្ឋបាលស្រុកភ្នំក្រវាញ ចាប់ផ្តើមផាកពិន័យ ២ម៉ឺនរៀល ដល់៤សែនរៀល ចំពោះអ្នកចោលសំរាមផ្តេសផ្តាស
រដ្ឋបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្រកាសនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ថា នឹងចាប់ផ្តើមអនុវត្តវិធានការផាកពិន័យ តាមមាត្រា៤២ ចំពោះបុគ្គលណាដែលចោលសំរាមតាមទីកន្លែងសាធារណៈពាសវាលពាសកាល ចាប់ពី២ម៉ឺនរៀល ដល់៤សែនរៀល តាមស្ថានភាពដែលរដ្ឋបាលស្រុកបានចែង។

បើតាមរដ្ឋបាលស្រុក បុគ្គលណាដែលបោះចោលសំរាម សំណល់រឹងទីប្រជុំជននៅលើទីសាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ បានហាមឃាត់ ត្រូវផាកពិន័យដូចជា ផាកពិន័យ ២ម៉ឺនរៀល ចំពោះអ្នកដំណើរ ឬអ្នកទេសចរ ដែលមិនសម្អាត និងប្រមូលទៅដាក់ក្នុងធុងសំរាមសាធារណៈ។ ផាកពិន័យចំនួន ៥ម៉ឺនរៀល ចំពោះអ្នកលក់ដូរតាមដងផ្លូវ លើសាធារណៈ និងត្រូវប្រមូលវេចខ្ចប់យកទៅដាក់នៅទីតាំងដែលអាជ្ញាធរបានកំណត់។ ផាកពិន័យចំនួន ១សែន ៥ម៉ឺនរៀល ចំពោះអ្នកលក់ដូរតាមភោជនីយដ្ឋាន លក់ដូរតាមផ្ទះ ទីកន្លែងកម្សាន្ត និងត្រូវប្រមូលសំរាមយកទៅដាក់ទីតាំងដែលអាជ្ញាធរបានកំណត់។ ចំពោះអាជីវករតាមទីផ្សារ សេវាកម្ម អាជីវកម្ម សិប្បកម្ម ត្រូវផាកពិន័យ ២សែនរៀល ហើយត្រូវទទួលខុសត្រូវលើការប្រមូល សំអាត និងដឹកសំរាមយកទៅទីលាន។ ផាកពិន័យ ៤សែនរៀល ចំពោះរោងចក្រ សហគ្រាស ក្រុមហ៊ុន និងត្រូវទទួលខុសត្រូវលើការសំអាត និងប្រមូលសំរាមទៅទីលានដូចគ្នា។
សូមជម្រាបថា ការដាក់ចេញនូវវិធានការបែបនេះ បន្ទាប់ពីរដ្ឋបាលស្រុកភ្នំក្រវាញសង្កេតឃើញថា ទោះបីជាមានការអប់រំ ណែនាំ ផ្សព្វផ្សាយជាញឹកញាប់ស្តីពីការចោលសំរាម អនាម័យបរិស្ថានយ៉ាងណា ក៏នៅតែឃើញមានប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួន យកសំរាមទៅចោលពាសវាលពាសកាលតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន សុខភាពពលរដ្ឋ និងសោភណភាពស្រុកផងដែរ។
ក្នុងករណីដែលមិនរាងចាល ត្រូវទទួលការពិន័យអន្តរការណ៍ជាទឹកប្រាក់ទ្វេដងនៃការពិន័យលើកមុន។ ហេតុនេះ រដ្ឋបាលស្រុក សង្ឃឹមថា ពលរដ្ឋគ្រប់រូបចូលរួមអនុវត្តតាមសេចក្តីប្រកាសនេះ និងរួមគ្នារក្សាសណ្តាប់ធ្នាប់ អនាម័យ សោភណភាពស្រុកភ្នំក្រវាញឱ្យកាន់តែល្អប្រសើរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


