Connect with us

ព័ត៌មានជាតិ

ចាប់រថយន្តដឹកលើសទម្ងន់១៧២គ្រឿង និងពិន័យបានជាង ២៤២លានរៀល ក្នុងខែឧស​ភា

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញទិន្នន័យនៅលើបណ្ដាញទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១ ខែមិថុនានេះថា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខែឧសភា ឆ្នាំ២០២១ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ១៧២គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ២៤២លានរៀល ដែលមានការកើនឡើងចំនួន ១៧២គ្រឿង ស្មើ៦ភាគរយ បើធៀបនឹងទិន្នន័យ ខែមេសា ឆ្នាំ២០២១ កន្លងទៅ មានចំនួន ១៦១គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានអំពាវនាវសូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម