Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ ដែល​អាមេរិក​បញ្ជូន​ត្រឡប់មកវិញ​បាន​ជិត​៨០០​នាក់​ហើយ​

បានផុស

នៅ

លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​មាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​០៣ ខែមិថុនា នេះ​ថា រហូតមកដល់​ពេលនេះ ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ដែល​ត្រូវបាន​បញ្ជូន​ត្រឡប់មកវិញ​កន្លងមក​មាន​ចំនួន​៧៧៤ នាក់ ដោយឡែក​នៅ​ឆ្នាំ​២០២០ អាមេរិក​បាន​បញ្ជូន​ព​ល​រដ្ឋ​ខ្មែរ​ចំនួន​២៥ នាក់​។

បើតាម​លោក កុយ គួ​ង ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវបញ្ជូន​មកវិញ ពួកគាត់​បាន​ត្រូវបាន​ធ្វើ​សមាហរណកម្ម​នៅក្នុង​សង្គមជាតិ និង​មាន​ជីវភាព មានមុខ​របរ​ល្អ​សមរម្យ​ផងដែរ​។ រដ្ឋាភិបាល​មិនបាន​ប្រលែង​ចោល​ទេ គឺ​បាន​ខិតខំ​យកចិត្តទុកដាក់ ជាពិសេស គឺ​តាមរយៈ​ក្រសួងមហាផ្ទៃ ដែល​បានទទួល​ផ្ទាល់ ហើយ​បាន​ចាត់ចែង​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​បន្តទៀត​។

នៅក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោកស្រី វិ​ន​ឌី រូ​ត្ស ស៊ើ​មែន (Wendy R. Sher man) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ​បានស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ពិនិត្យឡើងវិញ​លើ​កិច្ចសហប្រតិបត្តិការ ក្នុងការ​បញ្ជូន​ជនជាតិ​កម្ពុជា ត្រឡប់​ពី​សហរដ្ឋអាមេរិក​វិញ​។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ ចាប់តាំងពី​ឆ្នាំ​២០០២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ណា ដែល​ប្រព្រឹត្តល្មើស​ឲ្យ​ត្រឡប់​មក​មាតុភូមិ​វិញ ក្រោយពេល​អនុវត្ត​ទោស​រួចរាល់ ប៉ុន្តែ​កាលពី​ចុងឆ្នាំ​២០១៧ ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក​ត្រូវ​បាន​ខកខាន ដោយសារតែ​សហរដ្ឋអាមេរិក មិន​ព្រម​តាម​សំណើ​កម្ពុជា ដែល​ស្នើឱ្យ​កែប្រែ​លក្ខខណ្ឌ មួយចំនួន នៅក្នុង​កិច្ចព្រមព្រៀង​នេះ ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​។

ជា​មួយ​គ្នា​នេះ សហរដ្ឋអាមេរិក បានសម្រេច​ផ្អាក​ទិដ្ឋាការ​ដល់​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស និង​សាច់ញាតិ​របស់​ពួកគេ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា ដោយសារតែ​ការសើរើ​កិច្ចព្រមព្រៀង​នេះ​។ ជាមួយគ្នានេះ កម្ពុជា​ក៏បាន​សម្រេច​ផ្អាក​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​អាមេរិក ក្នុងការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ក្នុងសម័យ​សង្គ្រាម​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម