Connect with us

ព័ត៌មានជាតិ

លក្ខខណ្ឌ​ជ្រើសរើស​បេក្ខជន​ប្រធាន គ.ជ.ប ថ្មី ក្រោយ​ការ​លាលែង​របស់ លោក ស៊ិក ប៊ុនហ៊ុក

បានផុស

នៅ

លោក ឡេង ប៉េងឡុង ​អគ្គលេខាធិការ​ និងជាអ្នកនាំពាក្យ​រដ្ឋសភា​បានថ្លែងប្រាប់កម្ពុជាថ្មីនៅ​រសៀល​ថ្ងៃទី០៤ ខែមិថុនា នេះថា​ការជ្រើសរើស​បេក្ខជន​ប្រធាន​គណៈកម្មាធិការជាតិរៀប​ចំការ​បោះ​ឆ្នោត មានពីរដំណាក់កាល គឺអ្នកដែលត្រូវតាមលក្ខខណ្ឌច្បាប់អនុញ្ញាត អាចដាក់ពាក្យ​ឈរឈ្មោះ ជាបេក្ខជន​​បាន គឺ​ជាជនជាតិខ្មែរ មានអាយុប្រមាណ៤៥ ឆ្នាំឡើង និង​មិន​មានគ្រួសារ​ពាក់ព័ន្ធទៅ​នឹង​ប្រធាន ឬអនុប្រធានគណបក្សនយោបាយណាមួយ និងមិនជាប់ចោទពីបទឧក្រិដ្ឋកម្មណាមួយជដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡេង ប៉េងឡុង ឱ្យ​ដឹង​ថាការជ្រើសរើសបេក្ខជនប្រធាន គ.ជ.ប មានចំនួន៥ ថ្ងៃ​ហើយនៅពេល​បាន​ឈ្មោះ​បេក្ខជន​រួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងពិភាក្សា​ជាមួយគណបក្ស​ប្រជាជន​កម្ពុជា (គណបក្សដែលស្នើបេក្ខជន​ស៊ិក ប៊ុនហុក) ដើម្បីពិនិត្យមើលលក្ខណៈបេក្ខជន ដែលបាន​ដាក់ពាក្យទាំងនោះ ថាតើត្រូវជ្រើសរើសយក​មួយ​ណា​ហើយការសម្រុះសម្រួល​ជាមួយគណបក្ស​ប្រជាជនកម្ពុជានេះត្រូវប្រើរយៈពេល៣ថ្ងៃទៀត។

លោក ឡេង ប៉េងឡុង បញ្ជាក់ទៀតថា ក្រោយពីសម្របសម្រួល​បានហើយគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា នឹងអនុម័តបេក្ខជន។

បន្ទាប់ពីគណៈអចិន្ត្រៃយ៍រដ្ឋសភាអនុម័តបេក្ខជនរួចហើយ ទើបបញ្ជូនទៅសុំការអនុម័ត និងទុកចិត្តពីសម័យប្រជុំរដ្ឋសភាពេញអង្គ។ នៅពេលទទួលបានការទុកចិត្តហើយ រដ្ឋសភានឹងស្នើសុំឲ្យព្រះមហាក្សត្រ ធ្វើការតែងតាំងបេក្ខជន​រូបនោះ ហើយស្បថចូលកាន់តំណែងតែម្ដង។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ដែរថា “បេក្ខជនដែលចូលទៅធ្វើជាប្រធាន គ.ជ.ប នោះ គាត់​លែង​ជាសមាជិកគណបក្សណាទៀតហើយ គឺគាត់លាលែងចេញពីសមាជិកគណបក្ស​របស់គាត់​ដែល​ធ្លាប់មាន”។

ទាក់ទងបញ្ហានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានជូនដំណឹងពីការទទួលពាក្យបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ដោយចាប់ផ្តើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

សូមជម្រាបថា លោក ស៊ិក ប៊ុនហុក វ័យ៧៥ឆ្នាំ បាន​លាលែង​ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​(គ.ជ.ប)​ កាលពីថ្ងៃទី ០១ ខែមិថុនា​ដោយសារ​តែបញ្ហាសុខភាព ហើយត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា យល់ព្រមតាមសំណើ នៅព្រឹកថ្ងៃទី ៤ ខែឧសភានេះ៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម