Connect with us

ព័ត៌មានជាតិ

ទាហាន​ថៃ​បញ្ជូនពលករ​ខ្មែរ​១៧​នាក់ ​មកទឹកដីខ្មែរ​វិញ បន្ទាប់ពីលួច​ឆ្លង​ខុសច្បាប់​​

បានផុស

នៅ

​​ទាហាន​ថៃ​ឃាត់​ពលករ​ខ្មែរ​១៧​នាក់​ ដែល​បានលួច​ឆ្លង​ខុសច្បាប់​ទៅរក​ការងារ​ធ្វើនៅ​ស្រុកថៃ ​ហើយ​បាន​​បញ្ជូនមក​ឲ្យ​សមត្ថកិច្ច​ខ្មែរ​វិញ​ ​កាលពីវេលា​ម៉ោង​៣ទៀបភ្លឺ​ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​ទឹកដី​ស្រុក​តា​ព្រះ​យ៉ា ខេត្ត​ស្រះកែវ​។

​សមត្ថកិច្ច​ថៃ​បាន​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ដឹងថា ពលករ​ខ្មែរ​ទាំង​១៧​នាក់ ក្នុងនោះ​មាន​ប្រុស៩​នាក់ និង​ស្រី​៨​នាក់​បាន​លួច​ឆ្លងដែន​ចូលទៅ​ថៃ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ នៅ​ម្តុំ​បរិវេណ បង្គោល​ឡាក់ 48 PTA 6037442955 ភូមិ​ខៅ​លូក​ឆាង ឃុំ​តា​ព្រះ​យ៉ា ស្រុក​តា​ព្រះ​យ៉ា ខេត្ត​ស្រះកែវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលករ​ខ្មែរ​ទាំង១៧​នាក់​​ក្រោយពី​កម្លាំង​យោធា​ថៃ​ធ្វើការ​សាកសួ​ររួចមក ​ត្រូវបានធ្វើ​កំណត់ហេតុ​ហើយ​បាន​បញ្ជូន​ឲ្យ​ត្រឡប់មក​មាតុប្រទេស​វិញ តាម​ច្រក​អូរ​បី​ជាន់ ក្នុងស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ចាត់ការ​បន្ត​។​ ពលករ​ខ្មែរ​១៧​នាក់​នោះ​ ត្រូ​វបាន​កម្លាំង​ជំនាញ​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ថ្មពួក ​ឲ្យ​បាន​គ្រប់​ចំនួន​១៤ថ្ងៃ​ ​ទើប​អាច​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​។​ក្នុងនោះ​កម្លាំង​ជំនាញ​បាន​ជំរុញ​ពលករ​ខ្មែរ​ទាំង​១៧​នាក់ ​ក្រោយពី​បាន​វិល​ទៅដល់​គេហដ្ឋាន​វិញ​ហើយ ​ត្រូវ​ចូលរួម​យកចិត្តទុកដាក់​ពី​វិធាន​៣​កុំ ៣ការពារ ២អនុវត្ត​របស់​រាជរ​ដ្ឋា​ភិ​បាល​និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម