Connect with us

ព័ត៌មានជាតិ

ស្រាវជ្រាវ​បាន​ស្លាកលេខ​ ក្រុម​ឡាន​ដឹក​ដីផឹក​ស៊ី ចាក់ធុងបាស់ ស៊ីផ្លេរឡាន​ពេញព្រៃនៅគីរីរម្យ

បានផុស

នៅ

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ កំពុងស្រាវជ្រាវស្វែង​រក​​ក្រុម​អ្នក​បើកឡាន​ដឹក​ដី​មួយ​ក្រុមដែល​បាន​​ផឹកស៊ី​ ចាក់​ធុងបាស់​ ឡូឡា​ ស៊ី​ផ្លេ​រ​ឡាន​ពេញ​ព្រៃ​ ធ្វើ​ឲ្យ​ប៉ះពាល់​ភ្ញៀវទេសចរ​នៅ​រមណីនដ្ឋាន​គិរីរម្យ ក្រោយ​ពី​​កំណត់​បាន​អត្តសញ្ញាណ​តាម​រយៈស្លាក​លេខ​រថយន្ត​។

​លោក​ឧត្តមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ចុះ​ស្រាវជ្រាវ​ករណី​ខាង​លើ​ នៅ​ទីតាំង​ផ្លូវ​ឡើង​ភ្នំ​គី​រី​រម្យ​ ក្នុង​ឃុំ​ចំបក់​ ស្រុក​ភ្នំស្រួច​ (​នៅ​តំបន់​ទេសចរណ៍​មាត់ទឹក​ស្រះស្រង់​ គី​រី​រម្យ​)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា យោង​តាម​ការ​បំភ្លឺ​របស់​អ្នក​លក់ដូរ​នៅ​ចំណុច​ទីតាំង​ខាងលើ​រៀបរាប់​ប្រាប់​ថា​ កាលពី​ថៃ្ង​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​និង​៣៥​នាទី​ មាន​ក្រុម​រថយន្ដ​បែន​ដឹក​ដី​ប្រមាណ​០៦​គ្រឿង​ បាន​ឡើង​មក​ឈប់​សំរាក​លេង​នៅ​ចំណុច​មាត់ទឹក​ស្រះស្រង់ ដែល​​ទីតាំង​ចំណុច​កើតហេតុ​គឺ​ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល​ ឃុំ​អូរ​បាក់រទេះ​ ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះ​សីហ​នុ​​ ដោយ​ក្រុម​រថយន្ដ​បែន​ទាំងនោះ​បាន​ចាក់​ធុងបាស់​ឮៗ​ និង​ផឹកស៊ី​ រាំច្រៀង​យ៉ាង​សប្បាយ​។​ ប៉ុន្ដែ​ការ​ផឹកស៊ី​រហូត​ដល់​ម៉ោង​ប្រមាណ​១៥​និង​៣០​នាទី​ ទើប​ក្រុម​ពួក​គេ​បាន​ចាកចេញ​ទៅ​វិញ​។​

ក្នុង​នោះ​ក្រុម​រថយន្ត​បែន​០២​គ្រឿង​ ដែល​ចេញ​ក្រោយ​គេ​ បាន​ចុច​ស៊ី​ផ្លេ​រ​ឡាន​យ៉ាង​យូរ​ឮ​រំពង​ពេញ​ព្រៃ​ប្រមាណ​១៥​នាទី​ ទើប​​ឈប់​ រួច​ចេញ​បាត់​ទៅ​។​ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ដទៃ​ទៀត​ មានការ​ខឹងសម្បារ​នឹង​ក្រុម​រថយន្ដ​ឡាន​បែន​ដឹក​ដី​ទាំងនោះ​។​

​តាម​រយៈ​កិច្ចសហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​កម្លាំង​នគរបាល​ ធ្វើការ​ស្រាវជ្រាវ​ពិតជា​មាន​សកម្មភាព​ដូច​ការ​រៀបរាប់​របស់​ប្រជាពលរដ្ឋ​ តែ​ក្រុម​រថយន្ត​ បែន​ដឹក​ដី​ទាំង​០៦​គ្រឿង​ គឺ​មិន​មាន​ទីលំនៅ​ក្នុងភូមិ​សាស្ដ្រ​ខេត្ដកំពង់ស្ពឺ​នោះ​ទេ​។​

​សមត្ថកិច្ច​បាន​ព្យាយាម​រក​រូបភាព​ជា​អត្ដសញ្ញាណ​ក្រុម​រថយន្ដ​បែន​ដឹក​ដី​ទាំង​នោះ​ដើម្បី​បង្ហាញ​ និង​ពិនិត្យ​លើ​ស្លាក​លេខ​រថយន្ដ​ ក្នុង​ចំណោម​រូបភាព​រក​ឃើញ​ ស្លាក​លេខ​រថយន្ត​ (​ច​ង្កូ​ត​ស្ដាំ​)​ 2-1986​ យោង​តាម​កំណត់​ត្រា​ស្វែងរក​យានយន្ត​ម៉ាក​ NISSAN​ ផលិត​ឆ្នាំ​ ១៩៩៨​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ នឹម​ ទុំ​ មាន​អាសយដ្ឋាន​ ផ្ទះ​៨៨​ ផ្លូវ​.៥​ #48​ សង្កាត់​ប្រទះ​ឡា​ង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​៕

​វិធានការ​បន្ដ​ គឺ​មន្ដ្រី​ឧទ្យាន​នុ​រក្ស​បរិស្ថាន​គ្រប់គ្រង​តំបន់​គី​រី​រម្យ​ នឹង​ធ្វើការ​ត្រួតពិនិត្យ​ លើ​ករណី​ដែល​ភ្ញៀវ​ទេសចរ​ឡើង​មក​កម្សាន្ត​នៅ​ក្នុង​តំបន់​នោះ​ជា​បន្ដ​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម