ខេត្តកំពង់ចាមគ្រោងរៀបចំទីលានចាក់សំរាមថ្មីមួយកន្លែងទៀតលើផ្ទៃដី៥០ហិកតា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តកំពង់ចាមគ្រោងរៀបចំទីលានចាក់សំរាមថ្មីមួយកន្លែងទៀតលើផ្ទៃដី៥០ហិកតា

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាមមានគម្រោងរៀបចំទីលានចាក់សំរាមថ្មីមួយកន្លែងទៀត ដែលមានផ្ទៃដីរហូតដល់៥០ហិកតាស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខណៈទីលានចាក់សំរាមចាស់មានទំហំដី ត្រឹម១០ ហិកតាប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានអញ្ជើញចុះពិនិត្យគម្រោងរៀបចំទីលានចាក់សំរាមថ្មីមួយនេះបានមានប្រសាសន៍ថា« ចំពោះគម្រោងពង្រីកទីលានចាក់សំរាម ដែលអាជ្ញាធរខេត្តរួមជាមួយនឹងជំនាញបរិស្ថាន  ចុះពិនិត្យដោយផ្ទាល់នៅថ្ងៃនេះ មានទំហំ ដីប្រមាណជា ៥០ហិកតា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ។ ទីតាំងនេះមានលក្ខណៈសម្បត្តិសមស្របតាមគោលការណ៍របស់ក្រសួងបរិស្ថាន ក្នុងប្រែក្លាយជាទីលានចាក់សំរាមហើយទីតាំងនេះ នៅឆ្ងាយពីភូមិ ដែលមិនបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»។

លោក អភិបាលខេត្ត បានបន្តថា  រដ្ឋបាលខេត្ត នឹងធ្វើការស្នើសុំលាយលក្ខណ៍អក្សរទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី បង្វែរ ដី នៅ តំបន់ នោះ  ឲ្យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ នៅពេលខាងមុខ ប្រសិនបើគម្រោងនេះកើតឡើង ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកព្រៃឈរ នឹងចាក់សំរាមនៅតំបន់នេះ  ដែលនៅជិតងាយស្រួលមិន ចាំបាច់ទៅឆ្ងាយ»។

គួរបញ្ជាក់ថា បច្ចុប្បន្ន  ខេត្តកំពង់ចាម មានទីលានចាក់សំរាមមួយកន្លែងនៅក្នុងឃុំបុសខ្នុរ  ស្រុកចំការលើ ដែលមានទំហំដី ១០ ហិកតា។កន្លងទៅ រដ្ឋបាលខេត្ត បានទទួលម៉ូតូ កង់បី និងរថយន្តដឹកសំរាម ជាច្រើនគ្រឿង  ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងត្រូវបានរដ្ឋបាលខេត្តធ្វើការបែងចែក ជូនរដ្ឋបាលស្រុកដែលមានប្រជុំជនធំៗ សម្រាប់ ប្រើប្រាស់ក្នុងការប្រមូលសំរាម សំដៅធ្វើយ៉ាងណាឲ្យសហគមន៍មានបរិស្ថានល្អ ពិសេស នៅតាមប្រជុំជនធំៗ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ១៣ នាទី មុន

ខេត្តបន្ទាយមានជ័យ កសិករ​ធ្វើ​ស្រូវបានផល​ខ្ពស់ តែ​តម្លៃស្រូវ ចុះថោក

ព័ត៌មានខ្លីៗ៤០ នាទី មុន

ប្រភព​មួយ​បញ្ជាក់​ពី​ការងារ​និស្សិតខ្មែរពីររូប ​ក្រោយ​រៀនចប់​ជំនាញនុយក្លេអ៊ែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

បន្ទាន់! បាត់​ខ្លួន​មេធាវី​មួយ​រូប​តាំង​ពី​ម៉ោង៤ល្ងាច ​បន្ទាប់​ពី​ចុះ​ងូត​ទឹក​នៅ​ឆ្នេរ​អូត្រេះ​

កូវីដ-១៩១០ ម៉ោង មុន

អាជីវករ​ផ្សារ​ដើម​គ​ជាង​៣០០​នាក់​ ដែល​ក្រុម​គ្រូពេទ្យ ពិនិត្យ​យក​សំណាក​មិនមាន​វិជ្ជាមាន​កូ​វីដ​-១៩​ទាំងអស់ ប៉ុន្តែ​ផ្សារ​ត្រូវ​បិទ​៣​ថ្ងៃ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

មក​ស្គាល់​ស្នាដៃ​និង​ចម្រៀង​ល្បីៗ​ជាច្រើន​របស់​កវី​ដ៏​ឆ្នើម ហ៊ុយ ពុធ នៅក្នុង​វិស័យ​សិល្បៈខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services