Connect with us

ព័ត៌មានជាតិ

អគ្គិភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​បរិវេណ​ស្តុក​អេតចាយ នៅ​សង្កាត់​បឹង​ទំពុន​ទី​១

បានផុស

នៅ

ផ្ទះ​ប្រជាពលរដ្ឋ ដែលសាងសង់ឡើង ដោយ​ឈើ​លាយ​ស័ង្កសី​ចំនួន​៥​ខ្នងផ្ទះ នៅ​ក្នុង​បរិវេណ​ស្តុក​អេតចាយ ក្នុង​ភូមិ​ចំ​រើន​ផល០៦ សង្កាត់បឹងទំពុនទី១ ខណ្ឌ​មានជ័យ ត្រូវ​បាន​អគ្គិភ័យឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ និងរថយន្តពន្លត់អគ្គិភ័យជាច្រើន​គ្រឿង ចេញជួយអន្តរាគមន៍ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​អគ្គិភ័យ​នេះ បានកើតឡើងនៅវេលាម៉ោង១២​និង១៥នាទី រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយ​បាន​រលត់​ទៅ​វិញ​ នៅ​វេលា​ម៉ោង​១២​និង ៥០​នាទី ដោយបានការអន្តរាគមន៍ទាន់ ពេលវេលារបស់ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិ​ភ័យជាច្រើនគ្រឿង។

ប្រភពព័ត៌មានពីស្ដ្រីម្នាក់ ដែលរស់នៅទីនោះ បានឲ្យ​ដឹងថា ករណីអគ្គិភ័យនេះកើ​តឡើង ដោយសារមានបុរសម្នាក់ ជាអ្នកស្នាក់ នៅក្នុងបរិវេណស្តុកអេតចាយនោះ​ដែរ មិន​ដឹង​ថា​មានរឿង​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ បាន​មក​ដុត​ផ្ទះ​ខ្លួនឯង ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ផ្សេង​ទៀត​ សរុប​ចំនួន​៥​ខ្នង ហើយក្រោយពីដុតរួច បុរសរូបនោះ ​ក៏​រត់គេចខ្លួន​បាត់ស្រមោល​តែម្ដង​។ សូម​បញ្ជាក់​ថា ក្នុងករណីអគ្គិភ័យនេះដែរ គឺ​មិនបណ្ដាលឲ្យ​មានអ្នករងរបួស​ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ គ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម