Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​ណែនាំ​ឲ្យ​ម្ចាស់​រោងចក្រ និង កម្មករ​កម្មការិនី ប​ង្កើន​កិច្ច​ការពារ​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាលជំងឺ​កូ​វីដ​១៩

បានផុស

នៅ

កំពង់ឆ្នាំង ៖ ឯកឧត្តម អម សុភា​អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​បាន​ថ្លែង​ទៅកាន់​កម្មករ​កម្មការិនី​និង​ម្ចាស់​រោងចក្រ​អឹម​វ៉េ​ថា ត្រូវ​បង្កើន​នូវ​វិធានការ ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ចៀស​ផុតពី​ជំងឺ​កូ​វីដ​១៩ ដ៏​កាច​សាហាវ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​បាន​ថ្ងៃ​បែបនេះ​នាព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ នៅក្នុង​រោងចក្រ អឹម និង វ៉េ ស្ថិត នៅ​ក្រុង​កំពង់ឆ្នាំង ក្នុង​ឱកាស ដឹកនាំ​ក្រុមការងារ មន្ទីរជំនាញ​ចុះ​ផ្សព្វ ផ្សាយ​អំពី​អំពី​វិធានការ​របស់​រដ្ឋ​បា ល​ខេត្តកំពង់ឆ្នាំង។

​ឯកឧត្តម បាន​បន្ត​ថា ជំងឺ​កូ​វីដ​១៩ នៅ​ខេត្តកំពង់ឆ្នាំង កំពុងតែ​កើត​ឡើ ង​ជា​បន្តបន្ទាប់​បង្ក​ឲ្យ​មនុស្ស​ឈឺ​និង​ស្លាប់​គួ​ឱ្យ​ព្រួយ​បារម្ភ ដូច្នេះ​ដើម្បី​ជៀស​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ យើងទាំងអស់គ្នា ត្រូវ​រួមគ្នា ទប់​ស្កាត់​ប្រយុទ្ធ​ប្រឆាំង​កុំឱ្យ​រីក​រាលដាល​ចូលក្នុង​សហគមន៍​និង​ក្រុមគ្រួសារ​របស់ខ្លួន។

ដោយឡែក មូលហេតុ​ដែល​ក្រុម ការងារ​ចុះមក​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត​នេះ ដោ យ​សារ​តាម​បណ្តា​រោង​សហគ្រាស​គឺជា​កន្លែង​ដែល​ប្រឈម​ខ្លាំង ក្នុង​ការ​ចម្លង​នៃ​ជំងឺ​កូ​វីដ​១៩ ប្រសិន​បើតាម​បណ្តា​រោងចក្រ សហគ្រាស និង កម្មករ កម្មការិនី អនុវត្ត​ពុំ​ទាន់ បាន​ត្រឹមត្រូវ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​នោះទេ។ ដូចនេះ​ម្ចាស់​រោងចក្រ​ត្រូវ​ណែនាំ​ឱ្យ​កម្មករ កម្មការិនី អនុវត្តតាម​សេចក្តីណែនាំ​នេះ ដូចជា​ត្រូវ​ពាក់​ម៉ាស់ បាញ់​អា ល់​កុល​លាង​សំអាត​ដៃ​ឱ្យបាន​ញឹក ញាប់ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ដូចជា​នៅពេល​ហូបបាយ​ត្រូវ​រក្សា​គម្លាត​ឱ្យនៅ​ឆ្ងាយ​ពីគ្នា ពេល​ជិះ រថយន្ត​ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​គ្រប់គ្នា និង​កុំ​ជជែក​គ្នា​តែ​អាច​ឆ្លង​ជំងឺ​កូ​វីដ និង ត្រូវ​តាមដាន​សុខភាព​ខ្លួនឯង​ជាប្រចាំ ។

ប្រសិនបើ​មានការ​ស​ង្ស័យ​ថា ឆ្លង​ជំងឺ​កូ​វីដ​១៩ ត្រូវ​រាយ​ការ ណ៍​មក​អាជ្ញាធរ និង ប្រញាប់​ទៅ​មន្ទីរពេទ្យ​របស់​រដ្ឋ។ រាល់​ពេលដែល​ជ្រើសរើស​កម្មករ កម្មការិនី ម្ចាស់​រោងចក្រ ត្រូវ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ដើម្បី​ពិនិត្យ​ធ្វើ​តេស្ត​សុខភាព​រក​ជំងឺ​កូ​វីដ​១៩។

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៩ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម