Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះផ្សព្វផ្សាយឲ្យរុះរើផ្ទះទឹកជាបន្ទាន់

បានផុស

នៅ


ដល់ថ្ងៃកំណត់នៃសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញហើយដែលកំណត់ត្រឹមថ្ងៃនេះ ក្នុងនោះកម្លាំងគណះបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា បានធ្វើដំណើតាមសាឡង់ក៏ដូចជាអូបរ័ចុះទៅដល់ទីតាំងផ្ទះបណ្តែតទឹកក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រសាសន៍លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានប្រាប់ កម្ពុជាថ្មី តាមទូរសព្ទ័ថា នៅព្រឹកថ្ងៃទី១១ ខែមិថុនា នេះ លោក ចេង មុនីរ៉ា អភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចម្រុះចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាសេចក្តីជូនដំណឹងរបស់សាលាខណ្ឌច្បារអំពៅប្រាប់មកដល់ម្ចាស់ផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីលើផ្ទៃទឹកទន្លេបាសាក់ និងមេគង្គក្រោម ចេញពីផ្ទៃទឹកក្នុងរយះពេលមួយសប្តាហ៍។ហើយមកដល់ថ្ងៃទី១១ ខែមិថុនា នេះ គឺផ្ទះទឹកមួយចំនួនបានស្មក្រ័ចិត្តរុះរើចេញជាបណ្តើៗ។

លោក ណុប ផា បានបញ្ជាក់ទៀតថា អាជ្ញាធរនឹងត្រៀមកម្លាំងចុះជួយរុះរើបើសិនជាម្ចាស់ផ្ទះពុំមានលទ្ធភាពរុះរើ។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមានការគាំទ្រជាខ្លាំង នៅពេលដែលសាលារាជធានីភ្នំពេញមានវិធានការក្នុងការរុះរើផ្ទះបណ្តែតទឹកចេញពីផ្ទៃទន្លេ ដែលពីដើមមកពួកគាត់ដងទឹកទន្លេយកមកប្រើប្រាស់។ ប៉ុន្តែពេលនេះផ្ទៃទឹកសម្បូទៅដោយកាកសំណល់អាក្រក់ ពិសេសគឺលាមកដែលចេញមកពីអ្នករស់នៅលើផ្ទៃទឹកនេះតែម្តង។
ចំពោះ​​អាជ្ញាធរវិញ គឺបន្តចុះណែនាំរាល់ថ្ងៃរហូតដល់បងប្អូនម្ចាស់ផ្ទះបណ្តែតទឹកស្មក្រ័ចិត្តរុះរើចេញឲ្យអស់ដោយពុំពន្យាពេលឡើយ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៥១ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម