Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ស្រុក​កំរៀង​ ចាប់​បាន​​ថ្នាំញៀន​​ជាង​១​គីឡូក្រាម​ ខណៈឃាត់​​ខ្លួនបាន​បុរស​ម្នាក់​​​

បានផុស

នៅ

មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់​ និង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ ជាង​១​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុក​កំរៀង​ក្របួចបាន ខណ:​ដែល​ជន​សង្ស័យ​រូប​នេះ​កំពុង​ធ្វើសកម្មភាពជាក់ស្តែង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យ​ដឹង​ថា ​កិច្ច​ប្រតិបត្តិការ​ ដែល​ធ្វើ​ឡើង​ដោយ​កម្លាំង​ប៉េអឹម​ស្រុក​ បាន​ធ្វើ​ឡើង កាល​ពីវេលា​ម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី១១ ខែ​មិថុនា ឆ្នាំ២០២១​​ ត្រង់​ចំណុច ភូមិ ដូង ឃុំ បឹងរាំង ស្រុក កំរៀង​ ខេត្ត​បាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការនេះ កម្លាំង អាវុធហត្ថ​ស្រុកកំរៀង ឃាត់​ខ្លួន​ជន​សង្ស័យ​បាន ​១ នាក់ ឈ្មោះ យឿន ជឿន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ​ ទី​លំ​នៅភូមិ​ស្វាយ ឃុំ បឹងរាំង ស្រុក កំរៀង ខេត្ត បាត់ដំបង ។ ​សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ១.គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ៦ កញ្ចប់ ទម្ងន់ ​១.៣៧១,២៧ ក្រាម ២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១ គ្រឿង ៣-កែវ​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​មួយ ៤-ទូរស័ព្ទដៃ ១ គ្រឿង ម៉ាក វីវ៉ូ ពណ៌ក្រហម និង ៥-ម៉ូតូ ១ គ្រឿង ម៉ាក​ហុង​ដាឌ្រីម ពណ៌ខ្មៅ គ្មាន​ស្លាកលេខ ។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង​កំពុង​រៀប​ចំ​បញ្ជូន​ទៅ​កាន់​ទី​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត ​ក្នុង​ការ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​៕​

អត្ថបទ៖សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

មន្ត្រីកម្ពុជាដែលអាមេរិកចោទថា រត់ពន្ធស្វាក្ដាមខុសច្បាប់ ត្រូវបានដោះលែង និងសម្រេចថាគ្មានទោស

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

រឿងកើតនៅមូស្គូ ក៏អាចកើតនៅអាមេរិក ដែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម