សេដ្ឋកិច្ច
អតីតនិស្សិត IT ម្នាក់ ចាប់មុខរបរចិញ្ចឹមកង្កែប រកប្រាក់ចំណូលបានប្រមាណជាង ១ពាន់ដុល្លារ ក្នុងមួយខែ
អតីតនិស្សិត អាយធី ម្នាក់ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្ររួចមក ក៏សម្រេចចិត្តជ្រើសរើសមុខរបស់ចិញ្ចឹមកង្កែបលក់ ដែលគ្រប់គ្នាគិតថាខុសជំនាញ ប៉ុន្ដែអ្វីដែលគួរឱ្យសរសើរនោះគឺ មុខរបរនេះអាចរកប្រាក់ចំណូលបានខ្ពស់ ចន្លោះពី ១០០០ដុល្លារ ទៅ ២០០០ដុល្លារ ក្នុងមួយខែ។

លោក រី វុទ្ធី ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប មាគ៌ាជលសា ដែលស្ថិតនៅភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ដំបូងឡើយក្រោយរៀនចប់ជំនាញ ព័ត៌មានវិទ្យា លោកបានទៅធ្វើការងារនៅប្រទេសថៃ ខាងផ្នែក តេស្តសេវាទូរសព្ទ ដែលវាទាក់ទងនឹងជំនាញផ្ទាល់ខ្លួនរបស់លោក។ លោក បន្តថា ក្រោយមកដោយសារតែនឹករលឹកស្រុកកំណើត លោកក៏សម្រេចចិត្តមករស់នៅប្រទេសកម្ពុជាវិញ ដោយជ្រើសរើសមុខរបរចិញ្ចឹមកង្កែបលក់ ដើម្បីចិញ្ចឹមគ្រួសារទាំងមូលចាប់តាំងពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ន។

បច្ចុប្បន្ន លោក វុទ្ធីមានអាយុ ៣៦ឆ្នាំ មានភរិយា និងកូនស្រី២នាក់ ក្នុងបន្ទុកគ្រួសារ រស់នៅជាមួយគ្នា ក្នុងស្រុកកំណើតដែលស្ថិតនៅ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បើក្រឡេកទៅមើល ការចិញ្ចឹមកង្កែបនៅក្នុងកសិដ្ឋានរបស់លោកវិញ រយៈពេលនៃការចិញ្ចឹម រិទ្ធី ប្រើពេល៣ខែ ដើម្បីបានប្រមូលផលសម្រាប់លក់ទៅកាន់ទីផ្សារក្នុងស្រុក ដែលអ្វីដែលពិសេសនោះ កសិដ្ឋានរបស់លោក អាចប្រមូលផលកង្កែបបានជារៀងរាល់ខែ ចន្លោះពី ៤តោន ទៅ ៦តោន និងអាចទទួលបានប្រាក់ចំណេញខ្ពស់ ចន្លោះពី ១០០០ដុល្លារ ទៅ ២០០០ដុល្លារ ក្នុងមួយខែបានយ៉ាងងាយស្រួល។

ទាក់ទងនឹងជំនាញចិញ្ចឹមកង្កែបនេះដែរ វុទ្ធីបានប្រាប់ឱ្យដឹងថា លោកគ្រាន់តែស្រាវជ្រាវតាមរយៈ ឯកសារផ្សេង និង សិក្សាបន្ថែមតាមវីដេអូយូធូប ស្ដីពីការចិញ្ចឹមកង្កែប និងត្រី ទើបធ្វើឱ្យលោកអាចធ្វើវាបានរហូតមកជាលក្ខណៈបើកជាកសិដ្ឋាន ដូចសព្វថ្ងៃនេះ។
ចំពោះតម្លៃក្នុងទីផ្សារវិញ វុទ្ធីអាចលក់ចេញកង្កែបរបស់លោក បានក្នុងមួយគីឡូក្រាម ចន្លោះពី ៦០០០ រៀល ទៅ ៧០០០រៀល ក្នុងមួយខ្នាតៗ នៃផលចិញ្ចឹមកង្កែបែបស្រុកស្រែ របស់លោក។

សម្រាប់ពេលបច្ចុប្បន្ននេះ ស្របពេលអាកាសធាតុកើនឡើងកម្ដៅខ្លាំងបែបនេះ កសិដ្ឋានចិញ្ចឹមកង្កែបរបស់លោកក៏ប្រឈមនឹងបញ្ហាខ្លះ ដូចជា៖ កង្វះទឹកប្រើប្រាស់ និងកម្ដៅខ្លាំង ធ្វើឱ្យការចិញ្ចឹមកង្កែប ប្រើពេលយូរ ក្នុងការប្រមូលផលបាន ដើម្បីលក់ទៅកាន់ទៅផ្សារនៅរាជធានីភ្នំពេញ៕
អត្ថបទ ៖ សួស សិត

-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


