មន្ទីរពេទ្យខេត្តកោះកុង ប្រកាស​ឱ្យពលរដ្ឋធ្លាប់ទៅទិញឱសថនៅឱសថស្ថាន​«ព្រះវិហារ»​ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មន្ទីរពេទ្យខេត្តកោះកុង ប្រកាស​ឱ្យពលរដ្ឋធ្លាប់ទៅទិញឱសថនៅឱសថស្ថាន​«ព្រះវិហារ»​ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

បានផុស

នៅ


មន្ទីរពេទ្យខេត្តកោះកុង បានប្រកាសឱ្យប្រជាពលរដ្ឋដែលធ្លាប់បានទៅទិញឱសថ នៅឱសថស្ថាន «ព្រះវិហារ»មានទីតាំង​ជិតរង្វង់មូលរូបចម្លាក់យាយរែកផ្លែឈើ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង
សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ និងធ្វើចត្តាឡីស័កដោយខ្លួនឯង តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះម្ចាស់ឱសថស្ថាននេះ ត្រូវបានរកឃើញផ្ទុកមេរោគកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ទីរសុខាភិបាលខេត្តកោះកុងបានបញ្ជាក់ថា «សូមជម្រាបបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តកោះកុងដែលពាក់ព័ន្ធទិញឱសថនៅឱសថស្ថាន«ព្រះវិហារ» មានទីតាំងជិតរង្វង់មូលរូបចម្លាក់យាយរែកផ្លែឈើ ស្ថិតនៅភូមិ៣​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង ក្នុងរយ:ពេល១៤ថ្ងៃនេះ សូមមេត្តាមានការប្រុងយ័ត្ន ឬត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង ព្រោះបងស្រីជាម្ចាស់ឱសថស្ថាននេះ ត្រូវបានរកឃើញផ្ទុកមេរោគកូវីត​-១៩​ នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង នៅពេលយប់ថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០២១​ ក្នុងនោះមានអ្នកពាក់ព័ន្ធជាច្រើនទៀត តាមការសាកសួរព័ត៌មានបន្ថែម »។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តកោះកុងកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ គួរឱ្យព្រួយបារម្ភ ពិសេសនៅក្រុងខេមរៈភូមិន្ទនិងស្រុកមណ្ឌលសីមា។

គួរបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ ចាប់ពីថ្ងៃទី១៨ .១៩ និង២០ ខេត្តកោះកុងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៩៧នាក់និងជាសះស្បើយ៥នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្រុក អង្គរជុំ នឹង ក្លាយ​ជា​ស្រុក​គំរូ​ទី១ នៃ​ការបញ្ឈប់​បន្ទោ​របង់​ក្រៅ​បង្គន់​

ព័ត៌មានជាតិ៩ ម៉ោង មុន

ការ​លើក​កម្ពស់​អនាម័យ​នៅ​ជនបទ​ គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន

សន្តិសុខសង្គម៩ ម៉ោង មុន

ករណី​ឃាតកម្ម​អារ.ក​សម្លាប់ ​នៅ​ស្រុក​ថ្មគោល សមត្ថកិច្ច​កំពុង​ច្បាម​មុខសញ្ញា​ជា​ឃាតក​យក​មក​សាកសួរ​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា ងិន ម៉ា​រ៉ា​ឌី តំណាង​កម្ពុ ជា​ចេញទៅ​ប្រកួត​ប្រទេស​អ៊ីស្រាអែល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមការងារ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា សហការ​ចុះ​សួរសុកទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ពលករ​ខ្មែរ​១២៦​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services