Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនពន្លឿនការសាងសង់ផ្លូវល្បឿនលឿនឲ្យចប់ត្រឹមខែកញ្ញា ឆ្នាំ២០២២

បានផុស

នៅ

ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានជំរុញឲ្យក្រុមហ៊ុនសាងសង់ផ្លូវបញ្ចប់ការដ្ឋានរបស់ខ្លួន ត្រឹមខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ តាមកិច្ចព្រមព្រៀង គម្រោងសាងសង់ផ្លូវល្បឿនលឿននេះនឹង ប្រើប្រាស់រយៈពេល៤៨ខែ ដូច្នេះត្រូវចប់ក្នុងខែមិនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា រហូតមកដល់ពេលនេះ គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបានប្រហែល ៥៥%ហើយ លើផ្លូវចម្ងាយ១៨៧ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកា ប្រហែលជា២ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងមានរបងសងខាងផ្លូវ មិនឲ្យសត្វពាហនៈឆ្លងកាត់ផ្លូវ ដូច្នេះ អ្នកដំណើរអាច បើកល្បឿន១០០ គីឡូម៉ែត្រ ក្នុង១ម៉ោងបាន ។

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់បើកការដ្ឋាន កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩។ ក្រោយពេលសាងសង់រួច លោក ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុន បញ្ចុះតម្លៃទាបបំផុត សម្រាប់ពលរដ្ឋធ្វើដំណើរ តាមផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ។

លោកបន្ថែមថា នៅតាមបណ្ដាយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក៏មិនអនុញ្ញាតឲ្យពលរដ្ឋលក់តាមចញ្ចឹមផ្លូវដែរ ដោយត្រូវមានអាហារដ្ឋានយ៉ាងត្រឹមត្រូវ ។ ក្នុងនោះចំនួន៣កន្លែង សម្រាប់ឲ្យអ្នកដំណើរឈប់សម្រាកដោយងាយស្រួលបំផុត។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និង ខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០លានដុល្លារ ជាទុនវិនិយោគរបស់ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ទទឹងតួផ្លូវសរុប នៃគម្រោងខាងលើ នឹងត្រូវសាងសង់រហូតដល់ ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ រួមមាន៖ គន្លងផ្លូវធ្វើចរាចរណ៍ សម្រាប់រថយន្ដទទឹង១៥ម៉ែត្រ ចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗ មានទទឹង៣,៧៥ម៉ែត្រ អាចឲ្យយានយន្ត គ្រប់ប្រភេទបើកបរ ក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុង១ម៉ោង៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៩ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម