ព័ត៌មានជាតិ
ព្រះសង្ឃវ័យក្មេងមួយអង្គនៅខេត្តព្រៃវែងសុគតដោយជំងឺកូវីដ-១៩
ព្រះតេជគុណ គន់ គីមហ៊ាង គង់នៅវត្តពោធិ៍ស្នាយ ភូមិគ្រួស ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានសុគតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះក្នុងជន្មាយុ២៣ព្រះវស្សា ដោយសារជំងឺកូវីដ-១៩ នេះបើតាមហ្វេសប៊ុកផេកផ្លូវការរបស់ឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងបង្ហោះមុននេះ។
មុនពេលសុគត់ព្រះសង្ឃ គន់ គីមហ៊ាង បានចូលពីនិត្យជំងឺនៅមន្ទីរពេទ្យបង្អែកមេសាង ជាមួយអាការៈហត់ ដង្ហក់ខ្លាំង និងរវើរវាយ និងបាត់បង់ស្មារតីរយៈពេល៣ថ្ងៃមកហើយ ។ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័ស(Rapid Test) លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក មេសាង ។
ដោយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ នៅថ្ងៃទី១៩ ខែមិថុនា ក្រុមគ្រួពេទ្យបានបញ្ជូនអ្នកជំងឺមកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ នៅថ្ងៃទី២១ ខែមិថុនា ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ អ្នកជំងឺក៏បានសុគតនៅវេលាម៉ោង៨និង០០នាទីព្រឹក ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយជំងឺកូវីដ-១៩ ។
សូមបញ្ចាក់ថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានករណីអ្នកជំងឺកូវីដ-១៩ ចំនួន២អង្គ\នាក់ហើយបានស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ ដោយករណីទី១ កើតឡើងលើស្ត្រីវ័យ៥១ឆ្នាំ ឈ្មោះ សន់ សុភាព រស់នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ដែលបានទទួលមរណភាពដោយជំងឺកូវីដ នៅវេលាម៉ោង២និង៥០នាទី ទាបភ្លឺ ថ្ងៃទី២១ ខែមិថុនា នេះ៕
អត្ថបទ ៖ សុខុម
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង