ព័ត៌មានជាតិ
ព្រះសង្ឃ គង់ក្នុងវត្តទួលឃ្លាំង ចែកទានបន្តដល់ពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ នៅស្រុកកោះសូទិន
រដូវបុណ្យភ្ជុំបិណ្ឌ ព្រះសង្ឃ គង់នៅវត្តទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បាននិមន្តចុះសួរសុខទុក្ខ និងចែកទានបរិស័ទ ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ជន់លិចផ្ទះ។

ដោយឃើញទុក្ខលំបាកបរិស័ទជួបបញ្ហារងគ្រោះដោយទឹកជំនន់លិចភូមិឋាន នៅរដូវបុណ្យភ្ជុំបិណ្ឌ ព្រះសង្ឃ គង់នៅវត្តទួលឃ្លាំង បានយកទេយ្យទានបរិស័ទគ្រប់ទិសទីប្រគេនកន្លងមក ចែករំលែកបន្តជូនបរិស័ទកំពុងជួបការលំបាកក្នុងគ្រាអាសន្នទឹកជំនន់មួយគ្រានេះ នៅភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
គូសបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម ហក់ឡើងនៅពេលនេះបានធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ សត្វចិញ្ចឹម និងគ្រួសារខ្លះត្រូវជម្លៀសទៅរកទីទួលសុវត្ថិភាពទៀត៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


