ព័ត៌មានជាតិ
ព្រះសង្ឃនាំយកអង្ករ ១តោន ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងវិស័យមនុស្សធម៌នៅខេត្តប៉ៃលិន
ដើម្បីចូលរួមចំណែក ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការបម្រើសេវាកម្មមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ មន្រ្តីសង្ឃសាលាគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ដឹកនាំដោយព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ព្រមទាំងព្រះគ្រូចៅធិការវត្ត នៃគណៈធម្មយុត្តិកនិកាយក្នុងខេត្ត បាននាំយកនូវ អង្ករចំនួន ១តោន ផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន លោកស្រី ពៅ សុខ តំណាងលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចាត់ទុកថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឱ្យឃើញនូវវប្បធម៌ នៃការចែករំលែក មួយយ៉ាងសំខាន់ និងការចូលរួមចំណែក ក្នុងវិស័យមនុស្សធម៌ យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោល ដោយមិនមានការរាយការណ៍ មកកាន់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងក្រុមការងាររបស់សាខានោះឡើយ។
លោកស្រី ពៅ សុខ បានសម្តែងនូវអំណរព្រះគុណ និងអរគុណ ចំពោះទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លា របស់ព្រះមន្រ្តីសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ដែលជាសប្បុរជន ក្នុងជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់បន្តចែកជូន ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ លោកស្រី ក៍បានអំពាវនាវបន្ថែម ដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីសាខាខេត្ត មានលទ្ធភាព និងធនធាន សម្រាប់បម្រើសេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិ សាសន៍ មានន័យថា ឱ្យតែមានជនរងគ្រោះ និងជនងាយរងគ្រោះ កាកបាទក្រហមកម្ពុជា ត្រូវតែជួយដោយស្មើភាពគ្នា។

ចំណែក ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន មានថេរដិកា ថ្លែងអំណរគុណ ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលបានអនុញ្ញាតឱ្យព្រះសង្ឃគណៈធម្មយុត្តិកនិកាយខេត្ត បានចូលរួមចំណែក ធ្វើសង្គហទានរួមគ្នា ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងខេត្តប៉ៃលិន ដើម្បីជួយសម្រាលនូវការលំបាក ដល់ប្រជាពលរដ្ឋ ដែលត្រូវការឱ្យយើងជួយជាចាំបាច់ផងដែរ។
សូមជម្រាបដែរថា កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានអំពាវនាវ លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាអញ្ជើញមកចូលរួមឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នៅទីស្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដើម្បីសាខាបន្តសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះ ងាយរងគ្រោះ សូមសប្បុរសជនទំនាក់ទំនងតាមលេខទូរសព្ទ ១. លោក សៅ សារ៉ាត់ (លេខទូរស័ព្ទ 097 78 21 268) ២. លោកស្រី ពៅ សុខ (លេខទូរស័ព្ទ 088 41 40 656) ៣. លោក ហុក សុផល (លេខទូរស័ព្ទ 097 73 33 143)៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ