Connect with us

ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍ធុនធំ បើកបុកម៉ូតូសង់ឌ្រ៊ីមពីក្រោយ បណ្តាលអោយស្ត្រីម្នាក់ស្លាប់និងបុរសម្នាក់រងរបួស

បានផុស

នៅ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង និងបុរសម្នាក់ត្រូវរងរបួសស្រាល បន្ទាប់ពីពួកគេទាំង២នាក់ ជិះម៉ូតូធ្វើដំណើរសុខៗ ស្រាប់តែត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ធុនធំមួយគ្រឿង បានបើកបុកពីក្រោយទាំងកំរោល បង្កអោយមានការភ្ញាក់ផ្អើលនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ខាងកើតស្តុបទួលពង្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៧ និង០០នាទីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារីរងគ្រោះ មានឈ្មោះ សុខ កា អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ក្រុមហ៊ុនជីបម៉ុង ។ ដោយឡែកបុរសជាអ្នកឌុប និងជាអ្នករងរបួសស្រាល មិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា មានវ័យប្រហាក់ប្រហែលគ្នា ។ ទាំង២នាក់់ ជាបងប្អូននឹងជីដូនមួយនឹងគ្នា មានទីលំនៅជិតវត្តព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រ៊ីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BY – 8009 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A – 0678 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា បានរេចង្កូតបុកពីក្រោយម៉ូតូជនរងគ្រោះទាំងកំរោល បណ្តាលអោយភាគីខាងម៉ូតូ ដួលខ្ទាតស្ត្រីជាអ្នកជិះពីក្រោយ ចូលក្រោមកង់រថយន្តត្រូវកិនស្លាប់នៅហ្នឹងកន្លែង ដោយឡែក បុរសជាអ្នកឌុប រងរបួសស្រាល ។

ភ្លាមៗនោះ បុរសជាអ្នកបើកបររថយន្តបង្ក បម្រុងបើកទាររថយន្តរត់គេច តែត្រូវពលរដ្ឋដែលឃើញហេតុការណ៍ ធ្វើការចាប់ឃាត់តែម្តង ដើម្បីប្រគល់ជូនសមត្ថកិច្ច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយជំនាញ បានចុះអន្តរាគមន៍ ធ្វើការវាស់វែងអូសយកទាំងរថយន្តបង្ក និងម៉ូតូ ជនរងគ្រោះទៅរក្សាទុកនៅការិយល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ។ ក្នុងនោះ បុរសជាតៃកុងរថយន្ត ក៏ត្រូវឃាត់យកទៅជាមួយផងដែរ ។

ដោយឡែកចំពោះ សព្វជនរងគ្រោះ ត្រូវប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម