Connect with us

ព័ត៌មានជាតិ

WHOផ្តល់ជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រមានតម្លៃជាង៦សែន ៥ម៉ឺនដុល្លារដល់ក្រសួងសុខាភិបាល

បានផុស

នៅ

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO)បានផ្តល់ជំនួយសម្ភារៈបរិក្ខាវេជ្ជសាស្ត្រមានតម្លៃជាង៦៥៨០០០ដុល្លារអាមេរិកដល់ក្រសួងសុខាភិបាលដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់ជំនួយសម្ភារៈទាំងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថាជំនួយជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្ត្រដែលអង្គសុខភាពពិភពលោកបានប្រគល់ជួនក្រសួងសុខាភិបាលរួមមាន ១. ម៉ាសN95 ចំនួន៧ម៉ឺនម៉ាស់  ២.ម៉ាស៊ីនជំនួយដកដង្ហើម (Oxygen Concentrator) ចំនួន៣៦០គ្រឿង ៣.ឱសថ Dexamethasone ចំនួន១៩០០០ប្រអប់ និង៤.ម៉ាស៊ីនភ្លើង ចំនួន២៥គ្រឿង ដែលសរុបជាទឹកប្រាក់ចំនួន ៦៥៨០០០ដុល្លារអាមេរិក។

លោកសាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការសុខភាពពិភពលោកទាំងការិយាល័យនៅប្រទេសកម្ពុជានិងការិយាល័យប្រចាំតំបន់អាស៊ីប្រធាតុខាងលិចដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកានិងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជាដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់អង្គការសុខភាពពិភពលោកចំពោះរដ្ឋាភិបាលនិងប្រជាជនកម្ពុជាជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្នតើយើងបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញប្រធានៈការការពារទប់ស្កាត់និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ឱ្យបានកាន់តែឆាប់រហ័ស៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម