Connect with us

ព័ត៌មានជាតិ

ទូតបារាំង​​បង្ហើប​ពី​វត្តមាន​ ប្រធានាធិបតីបារាំង នៅ​កិច្ច​ប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

បានផុស

នៅ

លោកស្រី Eva Nguyen Bing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​បង្ហើប​ពី​វត្តមាន​ ប្រធានាធិបតីបារាំង នៅ​កិច្ច​ប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈលោកស្រីចូលជួបសម្ដែងការគួរ​សម និងជម្រាបលា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Eva Nguyen Bing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ក្នុងនាមប្រទេសជាមិត្ត បារាំងប្តេជ្ញានឹងជួយកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ បើតាមលោកស្រី Eva Nguyen Bing ប្រធានាធិបតីបារាំង ក៏​មានបំណងចូលរួមកិច្ចប្រជុំកំំពូលអាស៊ី-អ៊ឺរ៉ុប ដែលរៀបចំនៅកម្ពុជានាចុងឆ្នាំ២០២១នេះ។

នា​ឱកាស​នោះ​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មកាទូតរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជា ទទួលបានជោគជ័យ ជាពិសេសលើវិស័យមួយចំនួនដូចជា ពាណិជ្ជកម្ម វិស័យអប់រំ សុខាភិបាល វប្បធម៌ ការពារជាតិយុត្តិធម៌ ទឹកស្អាត ថាមពល កសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្ម រវាងបារាំង-កម្ពុជា មានការកើនឡើងជាលំដាប់ គឺនៅក្នុងឆ្នាំ ២០១៨ និងឆ្នាំ​២០១៩ មានរហូតដល់ទៅជាង ៥០០លានអឺរ៉ូក្នុងមួយឆ្នាំ ប៉ុន្តែជាអកុសលដោយសារបញ្ហាវិបត្តិជាសកលនៃជំងឺ​កូវីដ​១៩ ធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការធ្លាក់ថយបន្តិចបន្តួច។ យ៉ាងណានៅក្រោយវិបត្តិនេះទៅ ប្រទេសទាំងពីរ នឹងជំរុញឲ្យទំហំពាណិជ្ជកម្មនេះ មានការកើនឡើងទ្វេដង៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម