ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង សម្រេចបិទខ្ទប់បណ្ដោះអាសន្នអាហារដ្ឋាន៣កន្លែង ដែលពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ១៩
អាជ្ញាធរខេត្តស្ទឹងត្រែងនៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១នេះបានសម្រេចបិទខ្ទប់បណ្ដោះអាសន្នអាហារដ្ឋានចំនួន ៣កន្លែងពាក់ព័ន្ធនឹងការកឃើញវិជ្ជមានកូវីដ១៩។
ទីតាំងអាហារដ្ឋានដែលត្រូវផ្អាកជាបណ្ដោះអាសន្ននោះមាន ទី១. ទីតាំងអាហារដ្ឋាន “វិមានមាស”ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង, ទី២. ទីតាំងភោជនីយដ្ឋាន “កាឡាក់ស៊ី”ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង, ទី៣. ទីតាំងអាហារដ្ឋាន”ស្រីម៉ៅ”ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។
ការបិទខ្ទប់ទីតាំងអាហារដ្ឋាននិងភោជនីយដ្ឋានចំនួន៣កន្លែងនេះ គឺអាជ្ញាធរបានធ្វើឡើង ទៅតាមវិធានសុខាភិបាល ដើម្បីអនុវត្តវិធានការ បង្ការជំងឺឆ្លងកូវីដ១៩ ឱ្យមានប្រសិទ្ធភាព។
រដ្ឋបាលខេត្តសូមអំពាវនាវ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានពាក់ព័ន្ធ អ្នកកើតជំងឺកូវីដ១៩ នៅទីតាំងអាហារដ្ឋានចំនួន៣កន្លែងខាងលើ សូមស្ម័គ្រចិត្តមកយកសំណាកធ្វើវិភាគ ដើម្បីបង្កើនការការពារសុខភាព៕
អត្ថបទ៖ ងិនលីម
សូមចុចអាន៖ ខេត្តស្ទឹងត្រែងរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៣០ នាក់ ជាករណីច្រើនលើកដំបូង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល