ក្នុងខែមិថុនា ខេត្តកោះកុង មានអ្នកស្លាប់ដោយសារកូវីដចំនួន៥នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្នុងខែមិថុនា ខេត្តកោះកុង មានអ្នកស្លាប់ដោយសារកូវីដចំនួន៥នាក់

បានផុស

នៅ


ក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានបូជាសពអ្នកដែលស្លាប់ដោយជំងឺកូវីដខេត្តកោះកុង បង្ហាញថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩មានចំនួន៥នាក់ហើយ នៅក្នុងមូលដ្ឋានខេត្តកោះកុង បើគិតចាប់ពីថ្ងៃទី១០ ខែមិថុនា មកទល់ម៉ោងនេះ។

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាអនុប្រធានអចិន្រៃ្តយ៍ក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានបូជាសពអ្នកដែលស្លាប់ដោយជំងឺកូវីដខេត្តកោះកុង ឱ្យដឹងនៅថ្ងៃថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា នេះ ខេត្តកោះកុង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៥នាក់ហើយ នៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យស្រុកស្រែអំបិល។

លោក អ៊ូច ទូច បន្ថែមថា ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមិថុនា មានស្រ្តីវ័យ៧៦ឆ្នាំម្នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ និងទី២ បុរស អាយុ២៣ ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង វេលាម៉ោង ១៧:២០នាទី ថ្ងៃទី២៨ មិថុនា។

បើតាមលោកប្រធានមន្ទីរធម្មការខេត្តរំលឹកដែរថា ទី៣-បុរសអាយុ៦៤ឆ្នាំ ស្លាប់ថ្ងៃទី១០/មិថុនា/២០២១ នៅមន្ទីរពេទ្យខេត្ត ទី៤- បុរសអាយុ ៧១ឆ្នាំ ស្លាប់ថ្ងៃទី២៣/មិថិនា/២០២១ នៅមន្ទីរពេទ្យបង្អែកស្រែអំបិល និងទី៥-ស្ត្រី អាយុ៦០ ឆ្នាំ ស្លាប់ថ្ងៃទី២៤/មិថុនា/២០២១ នៅមន្ទីរពេទ្យខេត្ត។

បច្ចុប្បន្នក្រុមការងារបានសម្របសម្រួលពិធីបូជាសព ស្លាប់ដោយជំងែកូវីដតាមប្រពៃណីជាតិខ្មែររួចរាល់នៅឈាបនដ្ឋានវត្តអារាមជាបណ្តុះអាសន្ន ខណៈទីតាំងបូជាសពអ្នកស្លាប់កូវីឌនៅមិនទាន់ចេញជារូបរាងនៅឡើយ។ តែអាជ្ញាធរអះអាងថា ក្រុមការងារបានខិតខំរកទីតាំងដើម្បីស្ថាបនាតម្រូវការអំឡុងកូវីដ។

អាជ្ញាធរខេត្តស្រុកមន្ទីរជំនាញ កន្លងទៅធ្លាប់ពិនិត្យមើលទីតាំងក្នុងដីបម្រុងទុករបស់រដ្ឋ សម្រាប់សាងសង់ឈាបនដ្ឋាននេះតាមបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតនៅក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា ផ្តើមចេញពីផ្លូវជាតិឆ្ពោះទៅទីតាំងមានប្រវែង១០០ម៉ែត្រ ទទឹង៨ម៉ែត្រ និង៥០ម៉ែត្របួនជ្រុង។ ដោយសារអាកាសធាតុភ្លៀងខ្លាំងជាប់ៗទើបមិនពុំអាចដាក់គ្រឿងចក្រអនុវត្តបានតាមផែនការ។

ទាក់ទិនអត្រាស្លាប់របស់អ្នកជំងឺកូវីដ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង តែងដាស់តឿនដល់ប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ចាំបាច់បន្តចូលរួមអនុវត្តសុខាភិបាល៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួន។ តស៊ូលំបាករយៈពេលខ្លី ចៀសវាងលំបាករយៈពេលវែង ទោះបីជាទទួលបានវ៉ាក់សាំងបង្ការក៏ដោយ។
យោងតាមរបាយការណ៍ទិន្នន័យរបស់មន្ទីរសុខាភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែមិថុនា ថ្មីៗ ឱ្យដឹងថា ខេត្តកោះកុងមានអ្នកជំងឺកូវីដ១៩ សរុប១.៥៩៧នាក់ ស្រ្តី១.០៦៨ ស្លាប់៣នាក់ និងកំពុងព្យាបាល១.៤១៧នាក់/ស្រ្តី៩៧៤នាក់៕

អត្តបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

រុស្ស៊ី ផ្អាកបេសកកម្មជាមួយអង្គការ ណាតូ ក្រោយខឹងខ្លាំងចោទបុគ្គលិកខ្លួនថា ធ្វើចារកម្ម

ជីវិតកម្សាន្ដ៤២ នាទី មុន

តើសមត្ថកិច្ចអាចស៊ើបអង្កេតករណីតារាកំប្លែង ខ្ញុង អំពាវនាវឲ្យមហាជន ជួយដោះបំណុលរបស់ខ្លួនទេ?

KPT+៥៤ នាទី មុន

សម្ដីមុតស្រួច ៦ឃ្លា មិនគួរប្រើជាមួយគូស្នេហ៍ អាចធ្វើឱ្យគេស្លាប់ចិត្តបាន

ព័ត៌មានជាតិ៥៥ នាទី មុន

អ្នកនាំពាក្យស្នងការរាជធានី ប្រតិកម្មការចុះផ្សាយរបស់សារព័ត៌មានមួយ ដែលយករូបលោកស្នងការ ទៅផ្សព្វ​ផ្សាយមិនត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ឃុំអ្នកលឿង មានកុមារអាយុក្រោម២ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដបន្តទទួលសាច់ប្រាក់​រាជរដ្ឋាភិបាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services