Connect with us

ព័ត៌មានជាតិ

ទីតាំងច្រើនកន្លែងអាវុធហត្ថឈរជើងប្រចាំការ២៤ម៉ោងបានតំឡើងវិញហើយ ក្រោយខូចខាតស្ទើរទាំងស្រុងដោយខ្យល់កន្ត្រាក់

បានផុស

នៅ

ជម្រកស្តង់ប្រចាំការ ឈរជើង២៤ម៉ោងលើ២៤ម៉ោងរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញនៅតាមមណ្ឌលសម្រាក ព្យាលបាលអ្នកជំងឺកូវីដ១៩ជាច្រើនទីតាំងបានតំឡើងវិញហើយនៅថ្ងៃនេះ ក្រោយខូចខាតស្ទើរទាំងស្រុង ដោយខ្យល់កន្ត្រាក់នាល្ងាចថ្ងៃម្សិលមិញនេះរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងមុននេះថា ទំតាំងចំនួន៤កន្លែងដែលជាជម្រកប្រចាំការ២៤ម៉ោងលើ២៤ម៉ោងរបស់កម្លាំងអាវុធហត្ថរាជធានីដើម្បីការពារនៅតាមមណ្ឌលដែលទទួលរងការខូចខាតដោយសារភ្លៀងខ្យល់កន្ត្រាក់នៅល្ងាចម្សិលមិញនេះ រួមមានមណ្ឌលសម្រាកព្យាលបាល ហ្លួងម៉ែ, ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់, ទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី និងទីតាំងដឹព្រីមៀរសែនសុខ។ ខ្យល់កន្ត្រាក់នោះបានបណ្តាលឲ្យខូចខាតជម្រកទាំងស្រុងរួមនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផងដែរ។

សូមបញ្ចាក់ថា កាលពីល្ងាចថ្ងៃទី៣០មិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ នៅរាជធានីភ្នំពេញមានភ្លៀងមួយមេធំ លាយទ្បំនឹងខ្យល់កន្រ្តាក់ខ្លាំង បានបង្កការខូចខាតដល់ជំរុំជម្រក ស្តង់ និងសម្ភារៈមួយចំនួន ដែលអាវុធហត្ថរាជធានីភ្នំពេញ ដំឡើងត្រៀមទុកសម្រាប់កម្លាំងឈរជើងនៅតាមបណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន០៤ទីតាំង គឺ មណ្ឌលសម្រាកព្យាលបាល ហ្លួងម៉ែ, ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់, ទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី និងទីតាំងដឹព្រីមៀរសែនសុខ។ ដោយមិនបង្អង់យូរ កម្លាំងឈរជើងនៅតាមទីតាំងទាំងនោះធ្វើការជួសជុលដំឡើងជំរុំជម្រក ស្តង់ និងសម្ភារៈដែលខូចខាត ដើម្បីបានស្នាក់នៅ ក៏ដូចជា អនុវត្តការងារប្រចាំថ្ងៃឡើងវិញភ្លាមៗផងដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម