Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ខេត្តស្វាយរៀង និង​ខេត្តកំពង់ចាម​បានឈ្នះ​រង្វាន់​ឡាន Ford Ecosport 2021 ពី​ប្រូ​ម៉ូ​សិន “​កោស​ឈ្នះ កោស​ឈ្នះ ឈ្នះ 100% “ របស់​ក្រុមហ៊ុន Smart

បានផុស

នៅ

រាជធានី​ភ្នំពេញ ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១៖ ជាមួយនឹង​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​កម្មវិធី «​កោស​ឈ្នះ កោស​ឈ្នះ ឈ្នះ 100%» ក្រុមហ៊ុន ស្មា​ត​អា​ស្យា​តា (Smart Axiata) បានប្រគល់​រង្វាន់​ដ៏​មហាសាល​រថយន្ត Ford Ecosport 2021 ចំនួន​ពីរ​គ្រឿង​ដល់​អ្នកឈ្នះ​ចំនួន ២ នាក់​មកពី​ស្រុក​រមាសហែក ខេត្តស្វាយរៀង និង​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន “​កោស​ឈ្នះ កោស​ឈ្នះ ឈ្នះ 100%” ជាមួយ​កាត​កោស Smart 5,000៛ និង 20,000៛ អតិថិជន​ស្មា​ត​ទាំងអស់​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត Ford Ecosport 2021 សរុប​ចំនួន 10 គ្រឿង (​នៅសល់ ៨ គ្រឿង​ទៀត​) និង​ទូរស័ព្ទ OPPO Find Series ទូរស័ព្ទ OPPO Reno Series រាប់រយ​គ្រឿង និង​លុយ​ក្នុង​ប្រព័ន្ធ​ជាច្រើន​រង្វាន់ ទៀត​។ យ៉ាងណាមិញ មាន​អតិថិជន​ជាច្រើន​នាក់ បានឈ្នះ​រង្វាន់​ទូរស័ព្ទ​ជាច្រើន​គ្រឿង​ច្រើន​មកហើយ និង​នៅមាន​ជាច្រើន​គ្រឿង​ទៀត​សម្រាប់​អតិថិជន​មានឱកាស​ឈ្នះ​បន្តទៀត​។​

អ្នកឈ្នះ​ម្នាក់​ក្នុងចំណោម​អ្នកឈ្នះ​រង្វាន់​ធំ​ទាំងពីរ​នាក់​គឺ​លោក អ៊ូ សារ៉ាន មកពី​ស្រុក​រមាសហែក ខេត្ត​ស្វាយ រៀង​។ គាត់ គឺជា​អតីត​សន្តិសុខ​ម្នា​ក់នៅ​ភោជនីយដ្ឋាន​មួយ ហើយ​បន្ទាប់ពី​ភោជនីយដ្ឋាន​នោះ​បិទទ្វារ ដោយសារ​ជំងឺ​កូ​វីដ​-១៩ គាត់​បាន​ជួយ​ឪពុកម្តាយ​របស់គាត់​ធ្វើស្រែ​ចំការ​។ ការ​ឈ្នះ​រង្វាន់​នេះ កើតមានឡើង​បន្ទាប់ពី​គាត់​បាន​ទិញ​កាត​កោស Smart 5,000៛ ដើម្បី​បញ្ចូល​ទឹកប្រាក់​ក្នុង​គោលបំណង​បន្ត​ការលេង​ហ្គេម​ក្រោយ​ពេលដែល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​របស់គាត់​អស់​។

លោក​ថ្លែង​ថា “​ខ្ញុំ​កោស​កន្លែង​លេខ​បញ្ចូល​ទឹកប្រាក់ រួច​កោស​កន្លែង​មាន​រង្វាន់ ហើយក៏​ឃើញ​រូប​ឡាន​។ ខ្ញុំ​មិន​ភ្នា​ក់​ផ្អើល និង​មិន​ជឿ​ទេ​។ អ៊ីចឹង​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​ភ្នាក់ងារ​បម្រើ​អតិថិជន Smart ហើយ​គាត់​បាន​ឲ្យ​ខ្ញុំ​ទៅ​ការិយាល័យ​ក្រុមហ៊ុន​នៅ​ខេត្តស្វាយរៀង​ដើម្បី​ឆែក​មើល ហើយ​ចុងក្រោយ​ខ្ញុំ​ដឹងថា ខ្ញុំ​បានឈ្នះ​រង្វាន់​ឡាន​ពី​ក្រុមហ៊ុន Smart”​។

បន្ទាប់ពី​ដឹង​ថា ត្រូវ​រង្វាន់​រថយន្ត គាត់​មាន​ភាព​ស្រឡាំងកាំង និង​បាន​ប្រាប់​គ្រួសារ​របស់គាត់​អំពី​ការ​ឈ្នះ​នេះ​។ លោក​ថ្លែងថា “​គ្មានអ្វី​អាច​ពិពណ៌នា​អំពី​ភាព​រីករាយ​របស់​យើង​ឡើយ​។ ជាមួយនឹង​ស្ថានភាព​បច្ចុប្បន្ន​របស់ខ្ញុំ យើង​គ្មាន​លទ្ធភាព​ទិញ​រថយន្ត​ដោយ​ខ្លួនឯង​ទេ​។ នេះ​គឺជា​សំណាង​ធំ​ណាស់​ក្នុង​ជីវិត​របស់ខ្ញុំ ហើយ​ខ្ញុំ​មិន​ធ្លាប់​មានសំណាង​ឈ្នះ​អ្វីមួយ​ឡើយ​”​។ គាត់​ថ្លែង​ថា “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Smart ដែល​បានផ្តល់​រង្វាន់​ធំ​បែបនេះ​ដល់​ខ្ញុំ​។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​អ្នកមាន​ការគាំទ្រ​កាន់​តែច្រើន​ពី​ប្រជាជន​កម្ពុជា​ហើយ​បន្ត​ផ្តល់​រង្វាន់​បន្ថែម​ទៀត​ដល់​អ្នកប្រើប្រាស់”។

អ្នកឈ្នះ​រង្វាន់​រថយន្ត Ford Ecosport 2021 ម្នាក់ទៀត​មកពី​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ឈ្មោះ ជន ភារ​ម្យ ដែល​ធ្វើ​ការងារ​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន​សំណង់​មួយ​។ គាត់​បាន​ឈ្នះ​រង្វាន់​រថ​យន្ត​នេះ​ក្រោយ​ពេលដែល​គាត់​បាន​ទិញ​កាត​កោស Smart 5,000៛ ផងដែរ​។ គាត់​ថ្លែងថា “​ឡាន​នេះ​នឹង​ជួយ​ខ្ញុំ​បាន​ច្រើន ព្រោះ​ខ្ញុំ​បើក​ម៉ូតូ​ទៅធ្វើ​ការ​ដោយ​ប្រថុយ​គ្រោះ​ថ្នាក់​តាមផ្លូវ ហើយ​ក្រុមហ៊ុន​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ ៥០ គីឡូម៉ែត្រ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​អាច​បើកឡាន​នេះ​ទៅ​ធ្វើ​ការ​បាន​ស្រួល​ជាង​មុន​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Smart ដែល​បានផ្តល់​រង្វាន់​ធំ​បែបនេះ​ដល់​ខ្ញុំ​។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ក្រុមហ៊ុន​មានការ​គាំទ្រ​កាន់តែច្រើន​ពី​ពលរដ្ឋ​កម្ពុជា ហើយ​បន្ត​ផ្តល់​រង្វាន់​បន្ថែមទៀត​ដល់​អ្នកប្រើប្រាស់​”​។

លោកអ្នក​ដែល​កំពុងតែ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន Smart ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ​ផងដែរ ដោយ​គ្រាន់តែ​ទិញ​កាត​កោស Smart 5,000៛ និង 20,000៛​។ អ្នក​អាច​ក្លាយជា​ម្ចាស់​រថយន្ដ Ford Ecosport 2021 បន្ទាប់​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននឹងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​

​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បាន​រៀប​ចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរ​បែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននឹងកំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម