Connect with us

ព័ត៌មានជាតិ

ស៊ុយអែត​ នឹងបន្តផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម​ រហូតចប់ចុងចប់ដើម​

បានផុស

នៅ

​រដ្ឋាភិបាល​ស៊ុយអែត កន្លងមកផ្តល់ជំនួយ​​ដល់​​សាលាក្តីខ្មែរក្រហមយ៉ាងច្រើន ចាប់តាំង​ពី​តុលាការកូនកាត់មួយនេះ​បាន​ចាប់ផ្តើមដំណើការ ​ហើយតាមរយៈ​ឯកអគ្គរដ្ឋទូត ស៊ុយអែត​បានបញ្ជាក់​ជាថ្មីថា ខ្លួននឹងបន្តជួយដល់សាលាក្តីខ្មែរក្រហម​នេះ​រហូតចប់​ មិនឱ្យ​សាលាក្តី​មួយ​នេះ​ បរាជ័យដោយសាតែបញ្ហាថវិកានោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួប​រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបាន​អនុញ្ញាតិឱ្យលោក Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ​ឆ្នាំ​២០២១។

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ​​កិច្ចសហប្រតិការ​រវាងប្រទេសកម្ពុជា និងស៊ុយអែត កន្លងមក បានផ្ដោតសំខាន់ទៅលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម អប់រំ បរិស្ថាន បម្រែបម្រួលអាកាសធាតុ និង​ទេសចរណ៍ជាដើម ហើយបើទោះបីជាមានបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ក្តី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​មិនបាន​អាក់ខាននោះទេ គឺនៅតែបន្ត។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​បានថ្លែងអំណរគុណចំពោះជំនួយ​​របស់ប្រទេសស៊ុយអែត នាពេលកន្លងមក​លើវិស័យមួយ​ចំនួនដូចជា ​បណ្ដុះបណ្ដាល​ អប់រំ អាហារូបករណ៍ និង​សាលាក្តីខ្មែរក្រហមជាដើម។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​​កន្លងមកស៊ុយអែត បាន​ឧបត្ថម្ភថវិកាប្រមាណ១៤​លានដុល្លារដល់សាលាក្តីខ្មែរក្រហម​ ហើយនៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតស៊ុយអែត​បានបញ្ជាក់ថា ស៊ុយអែត នឹងបន្តជួយដល់សាលាក្តីខ្មែរក្រហមនេះរហូតចប់ចុងចប់ដើម។​

សូមបញ្ជាក់ថា ក្រោយពីភ្ជាប់​ទំនាក់ទំនង​​ការទូតនៅឆ្នាំ១៩៦១ ​​ស៊ុយអែត​បានជួយកម្ពុជាលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម វិស័យអប់រំ វិស័យហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍ និង​ប្រជាធិបតេយ្យថ្នាក់​​មូលដ្ឋានដើម ហើយនៅឆ្នាំ២០១៤​ ដល់ឆ្នាំ២០១៩​ នៅក្នុង​​ក្របខណ្ឌយុទ្ធសាស្ត្រ ស៊ុយអែត​​បានផ្ដល់ថវិកាចំនួន១២៥លានដុល្លារ​ លើវិស័យអាទិភាព៣សំខាន់ គឺទី១ អភិបាលកិច្ច សមភាពយេនឌ័រ ទី២ វិស័យអប់រំ ទីផ្សារការងារ និងទី៣ បញ្ហា​បរិស្ថាន បម្រែបម្រួលអាកាសធាតុ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម