ព័ត៌មានជាតិ
ខេត្តសៀមរាបរកឃើញអ្នកឆ្លងថ្មីរាប់រយនាក់ ជាង ៥០ ករណី ពាក់ព័ន្ធអាជីវករនៅផ្សារលើធំថ្មី
អាជ្ញាធរខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៤៤នាក់ទៀត នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ហើយ ៥៦ ករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី។
តាមការបញ្ជាក់ពីអាជ្ញាធរបានបញ្ជាក់ថា ករណីទី១ ដល់ទី៥៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៥៧ ដល់ទី៦៣ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៦៤ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២។
ករណីទី៦៥ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានពិភពធម្មជាតិ ករណីទី៦៦ ដល់ទី៦៧ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់ ករណីទី៦៨ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន ករណីទី៦៩ ដល់ទី៧៦ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង។ ករណីទី៧៧ ដល់ទី៨៤ ជាករណីឆ្លងពីអ្នកដំណើរមកពីខេត្តបន្ទាយ-មានជ័យ ករណីទី៨៥ ដល់ទី៨៦ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។ ករណីទី៨៧ ដល់ទី១០៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
ចំពោះករណីទី១០៣ ដល់ទី១៤៤ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៦៥៤នាក់ បានព្យាបាលជាសះស្បើយចំនួន៦០៥នាក់ ស្លាប់១៨នាក់ និង១០៣១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


