Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart បានបញ្ចប់​ការសាងសង់​ស្ថានីយ​បណ្តាញ​ថ្មី​ជាង​៣០០​ទីតាំង ក្នុង​ឆ្នាំ​២០២១ ដើម្បី​ធ្វើ​ឲ្យ​សេវា 4G LTE របស់ខ្លួន​កាន់តែ​ប្រសើរ​បំផុត​

បានផុស

នៅ

​ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​បាន​ពង្រីក​សេវា​គ្របដណ្ដប់​បណ្តាញ​4G របស់ខ្លួន​នៅតាម​បណ្ដា​ខេត្ត​-​រាជធានី​ក្នុងប្រទេស​កម្ពុជា ដោយមាន​ស្ថានីយ​ទីតាំង​ជាង​៣០០ កន្លែង ត្រូវបាន​ដាក់ពង្រាយ​អំឡុងពេល​៦​ខែ​ ក្នុង​ឆ្នាំ​២០២១ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​នៃ​បណ្ដាញ​ទូរគមនាគមន៍​របស់​ខ្លួន ដែលមាន​ទឹកប្រាក់​ច្រើនជាង ៩០ លាន​ដុល្លារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​បណ្ដាញ​ទូរគមនាគមន៍​ចំនួន​៣០០ ទីតាំង​ថ្មី​ទាំងអស់នេះ ធ្វើ​ឲ្យ​សេវា​គ្របដណ្ដប់​បណ្តាញ​4G LTE និង​បទពិសោធន៍​នៃ​ការទំនាក់ទំនង​របស់​ក្រុមហ៊ុន Smart កាន់តែ​ប្រសើរឡើង​តាម​បណ្ដា​ខេត្ត​ចំនួន ៩​។ ក្នុងចំណោម​ទីតាំង​ថ្មី​ចំនួន​៣០០ កន្លែង មាន​ទីតាំង​ចំនួន ៧៨ កន្លែង​ត្រូវបាន​សាងសង់ និង​ដាក់​ដំណើរការ​ក្នុង​ខេត្តសៀមរាប ចំនួន​៣៧ ទីតាំង​ក្នុង​ខេត្តកំពង់ចាម ចំនួន​៣៩ ទីតាំង​ក្នុង​ខេត្តបាត់ដំបង ចំនួន​២៤ ទីតាំង​ក្នុង​ខេត្តបន្ទាយមានជ័យ ចំនួន​១៧ ទីតាំង​ក្នុង​ខេត្តកំពង់ស្ពឺ ចំនួន​៣៣ ទីតាំង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចំនួន​២៥ ទីតាំង​ក្នុង​ខេត្តព្រៃវែង ចំនួន​២៤ ទីតាំង​ក្នុង​ខេត្តកំពង់ធំ ចំនួន​២៣ ទីតាំង​ក្នុង​ខេត្តស្វាយរៀង និង​ចំនួន ៩​ទីតាំង​ក្នុង​ខេត្តក្រចេះ​។​

​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Smart ដើម្បី​ពង្រីក​វិសាលភាព​សេវា​4G​ឲ្យ​ទូលំទូលាយ អតិថិជន​ដែល​កំពុង​ប្រើប្រាស់​ស៊ីម​កាត 3G អាច​ប្ដូរ​ស៊ីម​កាត​3G ទៅ​ស៊ីម​កាត​4G ដោយ​ឥតគិតថ្លៃ​នៅតាម​សាខា Smart Shop ឫ​ភ្នាក់ងារចែកចាយ​ក្រុមហ៊ុន Smart​។ អតិថិជន​អាច​រីករាយ​ជាមួយ​ការផ្ដល់ជូន​ពិសេស នៃ​សេវា​4G លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដោយ​អាច​សន្សំ​ទឹកប្រាក់​យ៉ាងច្រើន​រហូតដល់​ទៅ ២៧០​ដុល្លា ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រូ​ម៉ូ​សិន​ទូរស័ព្ទ​។ ដើម្បី​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ ​អតិថិជន​គ្រាន់តែ​យក​ទូរស័ព្ទ​របស់​ពួកគេ​ទៅ​សាខា Smart Shop ហើយ​ប្តូរ​ឧបករណ៍​អេឡិចត្រូនិក​របស់ខ្លួន​ ដោយ​ជ្រើសរើស​ប្ដូរ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​។​

​នៅតាម​បណ្តា​ខេត្ត​នានា ដែល​ក្រុមហ៊ុន Smart បាន​ពង្រីក​វិសាលភាព​សេវា 4G របស់ខ្លួន​ដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តស្វាយរៀង និង​ខេត្តក្រចេះ អតិថិជន​របស់​ក្រុមហ៊ុន Smart ក៏​អាច​រីករាយ​ជាមួយ​ទិន្នន័យ​អិ​ុ​ន​ធឺ​ណិ​ត​ឥតគិតថ្លៃ​ចំនួន 1GB ផងដែរ ដែលមាន​សុពលភាព​រយៈពេល ៥​ថ្ងៃ និង​មាន​ទឹកប្រាក់​ក្នុង​ប្រព័ន្ធ​ស្មើ​ចំនួន 900​ដុល្លារ ដោយមាន​សុពលភាព​រយៈពេល ៣​ខែ ដោយ​ពួកគេ​អាច​ស្វែង​រកបាន​ក្នុង​កម្មវិធី SmartNas រហូតដល់​ថ្ងៃទី ៣១ ខែកក្កដា​។​

​សម្រាប់​អតិថិជន​ថ្មី​ទាំងអស់​ ដែល​ចង់​រីករាយ​ជាមួយនឹង​បណ្ដាញ​ទូរគមនាគមន៍​ដែល​ត្រូវបាន​ពង្រឹងគុណភាពរ​បស់​ក្រុមហ៊ុន Smart ពួកគេ​អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ ៥០​ភាគរយ ចំពោះ​លេខ​ពិសេស​របស់​ក្រុមហ៊ុន Smart ដែលមាន​តម្លៃ​រហូតដល់ ៥៤ ដុល្លា​នៅតាម​សាខា Smart Shop ឬ ភ្នាក់ងារចែកចាយ​ក្រុមហ៊ុន Smart ទូទាំងប្រទេស​កម្ពុជា រហូតដល់​កាលបរិច្ឆេទ​ដូចគ្នា​អាស្រ័យ​លើ​ខេត្ត​របស់​ពួកគេ​។​

​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​នៅ​ក្រុមហ៊ុន Smart យើង​សម្លឹង​ឃើញ​ខ្លួនឯង​ជា​ក្រុមហ៊ុន​ដ៏​សំខាន់​ ដែល​អាច​ជំរុញ​សក្ដានុពល​ឌីជីថល​នៅ​កម្ពុជា ដែល​អាចធ្វើឱ្យ​ប្រព័ន្ធ​ទំនាក់ទំនង​លឿន​រហ័ស និង​មិន​លំបាក​សម្រាប់​អ្នកប្រើប្រាស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មិន​ថា​ពួកគេ​រស់នៅ​ទីណា​ក៏ដោយ​។ ដោយ​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​យើង​ទៅលើ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​បណ្ដាញ​ទូរគមនាគមន៍​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​រក្សា​ការទំនាក់ទំនង​ គឺជា​កត្ដា​ដ៏​សំខាន់​នាពេលនេះ ដោយ​ពួកយើង​ភាគច្រើន​ពឹងផ្អែក​លើ​ការ ទំនាក់ទំនង​ជាង​ពេលណាៗ​ទាំងអស់ ដើម្បី​សិក្សា និង​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ​”​។​

​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា “​ខណៈពេល​បន្ត​ការវិនិយោគ​ជំរុញ​ល្បឿន​លឿន​ទៅលើ​សេវា 4G ទីតាំង​បណ្ដាញ​ទូរគមនាគមន៍​ថ្មី​ជាច្រើន​ផ្សេងទៀត នឹងត្រូវ​បានគ្រោង​ដាក់ពង្រាយ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ យើង​ក៏​កំពុង​ទទឹង​រង់ចាំ​ជាមួយនឹង​ក្ដីរំភើប ដើម្បី​ដាក់​ដំណើរការ​សេវា​បច្ចេកវិទ្យា 5G នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​”​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh. ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម