ព័ត៌មានជាតិ
ចាប់រំលោភក្មេងស្រីដែលជាអនីតិជនបាន៣ថ្ងៃ បែកការណ៍ត្រូវប៉ូលិសចាប់ខ្លួន
បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកមោងឫស្សីចាប់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយដែលបានប្តឹងចោទប្រកាន់ពីបទចាប់រំលោភក្មេងស្រីអាយុក្រោម១៥ឆ្នាំ។
នៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២១ អនុវត្តតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងធ្វើការ នាំខ្លួនបុរសវ័យចំណាស់ម្នាក់ឈ្មោះ បូង ញឹម ភេទប្រុស អាយុ៦៦ឆ្នាំរស់នៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកធ្វើការសាកសួរ ទាក់ទងនឹងករណីរំលោភសេពសន្ថវៈទៅលើកុមារីជាអនីតិជន។
យោងតាមពាក្យបណ្តឹងបានបញ្ជាក់ថា នៅថ្ងៃទី ៧ខែកក្កដាឆ្នាំ២០២១នេះសមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយរបស់កុមារីរងគ្រោះ ដែលក្នុងពាក្យបណ្តឹងបានរៀបរាប់ពីសកម្មភាពរបស់ជនសង្ស័យខាងលើថា បានចាប់រំលោភកូនស្រីរបស់ខ្លួនដែលជាអនីតិជន ទើបមានអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះកាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១ ក្នុងខណៈដែលកូនស្រីរបស់គាត់ទៅឃ្វាលគោនៅ ចំណុចវាលស្រែក្នុងឃុំកកោះ ស្រុកមោងឫស្សី ហើយសកម្មភាពនេះមិនត្រូវបាន ដឹងភ្លាមៗទេ ដោយសារជនសង្ស័យគំរាមកំហែង មិនឲ្យកូនស្រីគាត់និយាយរហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ទើបដឹង។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា នៅចំពោះមុខការសាកសួររបស់សមត្ថកិច្ចនគរបាល បុរសជាជនសង្ស័យខាងលើ បានទទួលស្គាល់កំហុសត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺបានទទួលស្គាល់ថារូបគាត់បានធ្វើសកម្មភាពទៅលើកុមារីនោះមែន តែមិនបានសម្រេចដល់ទីជម្រៅនោះទេ ដោយសារមានក្មេងៗឃ្វាលគោឃើញ ឆោឡោឡើង សកម្មភាពរបស់គាត់ត្រូវអាក់ខានទៅវិញ។
តែទោះជាយ៉ាងនេះក្តីពេលនេះជនសង្ស័យខាងលើត្រូវបាន នគរបាលស្រុកមោងឫស្សីកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធី៕
ដោយ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ