ករណី​អ្នក​ឆ្លង​កូវីដ​កម្រិត​ស្រាល​គ្មាន​រោគ​សញ្ញា មិន​បាច់​លេប​ថ្នាំ​ ក៏​អាច​ជា​សះស្បើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ករណី​អ្នក​ឆ្លង​កូវីដ​កម្រិត​ស្រាល​គ្មាន​រោគ​សញ្ញា មិន​បាច់​លេប​ថ្នាំ​ ក៏​អាច​ជា​សះស្បើយ

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ករណី​អ្នក​ជំងឺ​កូវីដ​កម្រិត​ស្រាល​គ្មាន​រោគសញ្ញា​មិន​តម្រូវ​ឲ្យ​​ប្រើប្រាស់​ថ្នាំ​ គ្រាន់តែ​ព្យាយាម​ថែទាំង​សុខភាព​​ឲ្យ​បាន​ល្អ​គឺ​ជាឱសថ​ពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​បញ្ជាក់​ថា អ្នក​ឆ្លង​កូវីដ​កម្រិត​ស្រាល តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​សម្រាក​ព្យាបាល​តាម​ផ្ទះ។ ជាមួយ​គ្នា​នេះ លោកក៏​​លើក​ករណី​អ្នក​ជំងឺ​កូវីដ​កម្រិត​ស្រាល​គ្មាន​រោគ​សញ្ញា គ្មាន​ចាំ​បាច់​អី​ឲ្យ​ប្រើប្រាស់​ថ្នាំ​នោះ​ទេ។

“ការ​លើក​ទឹកចិត្ត​សំខាន់ មិនមែន​ឱសថ​សំខាន់​នោះ​ទេ បើ​សិន​អ្នក​ជំងឺ​ដែល​គ្មាន​រោគ​សញ្ញា​គឺ​ត្រូវការ​ការ​គាំទ្រ​ពី​គ្រួសារ​ និង​សហគមន៍”។

លោក​បន្ត​ថា អ្នក​ជំងឺ​កូវីដ​​គ្មាន​រោគ​សញ្ញា ឱសថ​សំខាន់​នោះ​គឺ​ការ​លើក​ទឹកចិត្ត​ពី​ក្រុម​គ្រួសារ សហគមន៍។ ជាមួយ​គ្នា​នេះ ទម្លាប់​ការ​រស់នៅ​ឲ្យ​បាន​ល្អ​ដូចជា​ការ​​ពិសា​អាហារ​ឲ្យ​មាន​ជីវជាតិ ព្យាយាម​ហាត់ប្រាណ ញាំ​ទឹក​ឲ្យ​ច្រើន គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​ជា​ឱសថ​ពិត​​ប្រាកដ។

លោក​បញ្ជាក់​ថា ការ​លើក​ឡើង​នេះមិនមែន​បានន័យ​ថា ក្រសួង​មិន​យកចិត្តទុកដាក់​នោះទេ តែ​​ឱសថ​នេះ​ជា​រឿង​បន្ត​បន្ទាប់​សម្រាប់​អ្នកជំងឺ​គ្មាន​រោគសញ្ញា។

បើ​តាម​លោក​រដ្ឋលេខាធិការ អ្នកជំងឺ​កូវីដ​កម្រិត​ស្រាល​គ្មាន​រោគសញ្ញា ការ​ព្យាបាល​ប្រហែល ១០ ទៅ ១៤ ថ្ងៃ​នឹង​ជា​សះស្បើយ។

លោក​កើត​ ឆែ អភិបាល​រង​រាជធានី​ភ្នំពេញ​ក៏​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ទោះ​បី​អ្នក​ឆ្លង​កូវីដ​១៩ កម្រិត​ស្រាល​គ្មាន​រោគ​សញ្ញា​ ចាំបាច់​ត្រូវ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន មិន​ត្រូវ​លាក់​លៀម​នោះ​ទេ។ ការ​ជូន​ព័ត៌មាន​ផ្តល់​ភាព​ងាយស្រួល ដល់​អាជ្ញាធរ​និង​ក្រុម​គ្រូពេទ្យ​ ដើម្បី​ផ្តល់​ការ​គាំទ្រ ប្រឹក្ស​ាយោបល់​ណែនាំ​ពី​វិធី​ថែទាំ​ និង​អាច​ផ្តល់​ការ​ជួយ​សង្រ្គោះទាន់​ពេលនៅពេល​មាន​បញ្ហា​បន្ទាន់​កើត​ឡើង។

លោក​អភិបាល​រង​ក៏ណែនាំ​ដល់​អ្នក​ជំងឺ​កូវីដ​ត្រូវ​តែ​ធ្វើ​ខ្លួន​ឲ្យ​ក្លាហាន កុំ​បាក់​ទឹក​ចិត្ត ប្រឹង​ហូប ព្យាយាម​ហាត់​ប្រាណ ដើម្បី​យកឈ្នះជំងឺ​កូវីដ​។

នៅ​រាជធានី​ភ្នំពេញ​ មាន​អ្នក​ជំងឺ​កម្រិត​ស្រាល​ប្រមាណ​ជាង ១​ពាន់​នាក់​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​សម្រាក​ព្យាបាល​តាម​ផ្ទះ។ បើ​តាម​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ លោក ង៉ូវ កាង បាន​លើក​ឡើង​ពី​លក្ខខណ្ឌ​ចំនួន ៤ ចំណុច​ ដែល​អ្នកជំងឺ​កូវីដ​កម្រិត​ស្រាល ​អនុញ្ញាតិ​ឲ្យ​សម្រាក​​ព្យាបាល​តាម​ផ្ទះបាន​​​មាន​ដូចតទៅ៖

-អ្នកជំងឺ​កូវីដ​មាន​រោគសញ្ញាកម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា
-ត្រូវ​មាន​បន្ទប់​ដាច់​ដោយ​ឡែក សម្រាប់ដាក់អ្នកជំងឺ
-ត្រូវ​មាន​បុគ្គល​ជា​ជំហរ​ម្នាក់​​ មាន​សុខភាព​ល្អ​អាច​មើល​ថែ​ទាំ​អ្នក​ជំងឺ​បាន
-​ផ្ទះមាន​លំហ​ធំទូលាយ អាច​រក្សា​គម្លាត រក្សា​អនាម័យ សម្រាប់​អ្នករស់នៅក្រោម​ដំបូល​តែ​មួយ

​លោក​កើត​ ឆែ អភិបាល​រង​រាជធានី​ភ្នំពេញបាន​ថ្លែង​ថា ការ​អនុញ្ញាតិ​ឲ្យ​អ្នកជំងឺ​កម្រិត​ស្រាល និង គ្មាន​រោគសញ្ញា​មួយ​ចំនួន​អាច​សម្រាក​ព្យាបាល​នៅ​ផ្ទះ ដើម្បី​សម្រួល​បន្ទុក​ការប្រើប្រាស់​មន្ទីរពេទ្យ​និង​មណ្ឌលព្យាបាល​នានាសម្រាប់​ដាក់​អ្នក​ជំងឺ​កម្រិត​ធ្ងន់​ ដែលត្រូវការ​យកចិត្តចិត្ត​ទុកដាក់តាមដាន និងការជួយ​សង្រ្គោះបន្ទាន់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services