ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាប់ផ្តើមធ្វើទូទាំងប្រទេស ចាប់ពីថ្ងៃស្អែកនេះទៅ
ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងពង្រីកវិសាលភាពដល់ខេត្តចំនួន២៤ ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២១ ស្អែកនេះ។
លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៅទូទាំងប្រទេស បានមានប្រសាសន៍នៅថ្ងៃទី១៤កក្កដា ថា យុទ្ធនាការចាក់វ៉ាក់សាំងជួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានពង្រីកវិសាលភាពដល់២៣ខេត្ត នៅថ្ងៃទី១៤កក្កដានេះ និងបន្តពង្រីកដល់២៤ខេត្ត នៅថ្ងៃទី១៥ក្កដាឆ្នាំ២០២១ ខណៈរាជធានីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង កាលពីថ្ងៃទី៨កក្កដាកន្លងទៅនេះ។

លោក ស្រី បានបន្តថា តាមគម្រោងរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជួនដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់ឱ្យគ្រប់នៅចុងឆ្នាំ២០២១នេះ ឬនៅដើមឆ្នាំ២០២២ខាងមុខ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងបានលឿន ខណៈគិតត្រឹមថ្ងៃទី១៣កក្កដានេះ មានប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងចំនួន៥ ១០៤ ៨៤៦នាក់ ស្មើនឹង៥១.០៥ភាគរយ ធៀបនឹង១០លាននាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩សរុប ចំនួន១៦លាន២ម៉ឺន៤ពាន់ដូស ក្នុងនោះវ៉ាក់សាំងប្រភេទស៊ីណូហ្វាមមានចំនួន៥លាន២សែនដូស ក្នុងនោះបញ្ជាទិញ៣លានដូសនិងផ្តល់ជំនួយ២លាន២សែនដូស។
វ៉ាក់សាំងស៊ីណវ៉ាក់ចំនួន១០លាន៥សែនដូស និងវ៉ាក់សាំងកូវីលសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្សេណេកា តាមរយៈគម្រោងកូវ៉ាក់ចំនួន ៣២៤ ០០០ដូស។
ក្រៅពីនេះវ៉ាក់សាំង១លានដូសទៀត នឹងមកដល់នៅចុងខែកក្កដានេះ ខណៈ៣លានដូសទៀតនឹងមកដល់នៅខែសីហាខាងមុខ។ រាជរដ្ឋាភិបាលគ្រោងបញ្ជាទិញ១លានដូសបន្ថែមទៀត ដែលធ្វើឱ្យចំនួនវ៉ាក់សាំងសរុបប្រមាណជាង២១លានដូស សម្រាប់ចាក់ដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


