ព័ត៌មានជាតិ
ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ លក់ថ្នាំញៀន នៅស្រុកអូរជ្រៅ
បុរសវ័យចំណាស់លួចលក់ថ្នាំញៀនជាច្រើនមុខ ត្រូវកម្លាំងនគរបាលស្រុកអូរជ្រៅ បង្ក្រាបបាននៅម៉ោង៣ល្ងាច កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯកសែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ លោកបានដឹកនាំកម្លាំងនគរបាល១ក្រុម ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន១នាក់ឈ្មោះ សុខ ចក់ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងរួមមាន៖ ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរwyចំនួន១៣៦គ្រាប់ថ្នាំ គ្រាប់ពណ៌ត្នោតចំនួន៣គ្រាប់, ម្ស៉ៅក្រាមសថ្លាចំនួន១ថង់ធំ និង២ថង់តូច។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងអស់នេះ គឺគេបានទិញពីឈ្មោះ វី ភេទស្រី អាយុប្រហែល៣០ឆ្នាំ នៅក្រុងប៉ោយប៉ែត ហើយយកមកលក់ចែកចាយបន្ត នៅឃុំអូរបីជាន់នេះ។
លោកអធិការបានបញ្ជាក់ទៀតថា ដោយផ្អែកតាមចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យឈ្មោះ សុខ ចក់ រួមនិងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញ បានរៀបសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត និងបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ហើយដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ក្មេងស្រីអាយុ៧ឆ្នាំ លង់ទឹកប្រឡាយស្លាប់ ពេលជិះកង់ទៅទិញស្លាឲ្យយាយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ