ព័ត៌មានជាតិ
បិទខ្ទប់ផ្សារកំប្រង់រយៈពេល១ខែ បន្ទាប់ពីតេស្តលើអាជីវកររកឃើញវិជ្ជមានជាង៣០នាក់
អាជ្ញាធរស្រុកកំរៀងសម្រេចធ្វើការបិទខ្ទប់ភ្លាមៗ ទៅលើទីតាំងផ្សារកំប្រង់ បន្ទាប់ពីមានការសង្ស័យ និងបន្ទាប់ពីក្រុមគ្រូពេទ្យចុះយកសំណាកលើអាជីវករតាមរយៈសេត្តរហ័សព្រមទាំងបានរកឃើញវិជ្ជមានជាង៣០នាក់ទៅហើយ។
ការបិទខ្ទប់នេះបានធ្វើឡើង បន្ទាន់នៅវេលាម៉ោង ៤ និង ១០ នាទីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដែលផ្សារនេះស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅល្ងាចនោះដែរអាជ្ញាធរបានសម្រេចយកទីតាំងសាលាបឋមសិក្សាកំប្រង់ធ្វើជាកន្លែងយកសំណាក ដោយមានអាជីវករចូលពិនិត្យជាហូរហែរ បើគិតមកទល់នឹងម៉ោង ៥ ល្ងាច ក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣០ នាក់ហើយ។
នៅព្រឹកថ្ងៃទី១៦ នេះក្រុមការងារនៅតែបន្តធ្វើតេស្តទៅលើអាជីវករទាំងអស់ រីឯលទ្ធផលនៅថ្ងៃនេះ កម្ពុជាថ្មីនិងជូនដំណឹងនាពេលក្រោយ នៅពេលដែលយើងទទួលបាន៕
ដោយ: សោ និយមរ័ត្ន







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី