Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​រតនគិរី​ចេញ​សេចក្ដី​សម្រេច​ស្ដីពី ការ​បិទ​ទីតាំង​ជា​បណ្ដោះអាសន្ន ​ចំនួន​២​កន្លែង នៅ​ស្រុក​បរ​កែវ​

បានផុស

នៅ

រដ្ឋបាលខេត្ត​រតនគិរី ចេញ​សេចក្តីសម្រេច ប្រការ​១ ត្រូវបាន​បិទ​ទីតាំង​ជា​បណ្ដោះអាសន្ន​ចំនួន ២​កន្លែង ដែលមាន​អាសយដ្ឋាន ស្ថិតនៅ​ក្នុង​ភូមិ​លើ​ឃួន ឃុំ​កិះ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី ចាប់ពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ រហូតដល់​មានការ​សម្រេច​ជាថ្មី មាន​ដូចខាងក្រោម​៖

១. ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ ឡុ​ច ចំរើន​

២. ការដ្ឋាន​សំណង់​របស់លោក អ៊ី សាវឿន ។​

​ការបិទ​ទីតាំង​ជា​បណ្ដោះអាសន្ន​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រោយពី​បាន​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការ​ធ្វើ​តេស្ដ​រហ័ស​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះ​ប្រជាពលរដ្ឋ​ ដែល​មាន​ការ​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​ទីតាំង​ខាងលើ សូម​អញ្ជើញ​មកជួប ឬ​ជូនដំណឹង​ដល់​ក្រុមការងារ​មន្ដ្រី​សុខាភិបាល របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្ដ​ជាបន្ទាន់ ចាប់ពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ នេះ​តទៅ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម