ព័ត៌មានជាតិ
ជនបរទេសជាង ២០០០ នាក់នៅខេត្តសៀមរាប ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ
អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តឱសថការី លឹម ហេង និង ជាប្រធានមណ្ឌលផ្តល់វ៉ាក់សាំងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថាអនុវត្ត តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តនៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ បានចាប់ផ្ដើមដំណើរការចាក់ដូសទី១ ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅនិងកំពុងបំពេញការងារនៅក្នុងខេត្តសៀមរាប ដែលប្រព្រឹត្តទៅនៅក្នុង បរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោក លឹម ហេង មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសនាពេលនេះ គឺផ្តល់ជូនដល់តែចំពោះជនបរទេសណាដែល បានធ្វើសំណើមកកាន់រដ្ឋបាលខេត្តសៀមរាបនាពេលកន្លងមក ដែលមានចំនួនប្រមាណ ២,១២០ ពាន់នាក់ ពិសេសគឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និង មិនគិតថ្លៃ ចាក់ជូនឲ្យបានគ្រប់ៗគ្នារហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ។



គួររំលឹកថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនដល់ជនបរទេសក្នុងខេត្តនេះបានបញ្ជាក់ថា ចំពោះជនបរទេសទាំងអស់ដែលមានបំណងចង់ទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សូមភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធដែលមានដូចជាលិខិតឆ្លងដែន, ទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជានៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ) ហើយចំពោះជនបរទេសទាំងឡាយណា ដែលមាន ទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណងចង់ចាក់វ៉ាក់សាំងគឺត្រូវទៅសុំពន្យារទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធី ដែលមានជាធរមាននិងលិខិតបញ្ជាក់សុខភាព ឬ វេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំនានា ដែលកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃប្រសិនបើមាន ។

គួរបញ្ជាក់ជូនថាគិតត្រឹមថ្ងៃទី ១៩កក្កដា២០២១ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបសរុបចំនួន ២៥៥,៩០៧ នាក់ក្នុងនោះ៖
១-ក្រុងសៀមរាបចាក់វ៉ាក់សាំងសរុបបាន១៣៨ ៧៩៧នាក់ ស្រី ៧១ ២៥៣នាក់។ ២-ស្រុកក្រឡាញ់ចាក់វ៉ាក់សាំងសរុបបាន ៨ ៨៩៦នាក់។ ៣-ស្រុកជីក្រែង ចាក់វ៉ាក់សាំងសរុបបាន ១២ ២០៦នាក់ ។៤-ស្រុកអង្គរធំចាក់វ៉ាក់សាំងសរុបបាន៥ ៥៨៧នាក់។ ៥-ស្រុកបន្ទាយស្រីចាក់វ៉ាក់សាំងសរុបបាន ៨ ៦៤២នាក់។ ៦-ស្រុកអង្គរជុំចាក់វ៉ាក់សាំងសរុបបាន ៦ ៤១៦នាក់។ ៧-ស្រុកពួកចាក់វ៉ាក់សាំងសរុបបាន ៧ ៦៧១នាក់ ។ ៨ -ស្រុកប្រាសាទបាគងចាក់វ៉ាក់សាំងសរុបបាន ៣៧ ៥៨១នាក់។ ៩-ស្រុកស្រីស្នំចាក់វ៉ាក់សាំងបានសរុប៧ ៧៤៤នាក់។ ១០-ស្រុកសូទ្រនិគមចាក់វ៉ាក់សាំងសរុបបាន ៨ ៥០១នាក់។ ១១-ស្រុកស្វាយលើ ចាក់វ៉ាក់សាំងសរុបបាន ៤ ៩៣៦នាក់។ ១២-ស្រុកវ៉ារិនចាក់វ៉ាក់សាំងសរុបបាន៦ ៥៦៣នាក់។


ជាមួយគ្នានេះរដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងសូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមទីតាំង ដែលអាជ្ញាធរបានរៀបចំនៅក្នុងបណ្តាឃុំ សង្កាត់ដែលជិតបងប្អូន ពិសេសបងប្អូនដែលរស់នៅក្នុងក្រុងសៀមរាបដែលនៅសល់រយៈពេល៤ ថ្ងៃទៀតដូចនេះ សូមបងប្អូនដែលរស់នៅក្នុងក្រុងសៀមរាបសូមរួសរាន់៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី