Connect with us

ព័ត៌មានជាតិ

​ខេត្តស្ទឹងត្រែង​ថ្ងៃនេះ​គ្មាន​អ្នក​ឆ្លង​កូ​វីដ​ទេ តែ​មាន​អ្នកជា​សះស្បើយ ១៤​នាក់​

បានផុស

នៅ

រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ប្រកាស​នៅ​រសៀល​ម៉ោង ៥:០០​នាទី​រសៀល​កាល​ពី​ថ្ងៃទី២២ ខែ​កក្កដា ​ឆ្នាំ ២០២១​នេះ គ្មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ទេ តែមាន​អ្នកជា​សះស្បើយ​ចំនួន ១៤ នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​បន្ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់ថា ក្នុង​ចំនួន​អ្នក​ឆ្លង​កូ​វីដ​សរុប ៤៥៩​នាក់ រហូតមកដល់​ថ្ងៃទី ២២​កក្កដា​នេះ បានជា​សះស្បើយ ៣៣៩​នាក់ ស្លាប់​ម្នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល នៅសល់​ត្រឹម ១០៥ នាក់​តែប៉ុណ្ណោះ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង​ បាន​បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​អ្នក​ឆ្លង​តិចតួច​បំផុត ត្រឹមតែ​ម្នាក់ ២​នាក់ តែ​ថ្ងៃ​ខ្លះ​គ្មាន​អ្នក​ឆ្លង​នោះទេ មាន​អ្នកជា​ច្រើន ធ្វើ​ឲ្យ​ ស្ថានភាព​កាន់តែ​ល្អប្រសើរ សម្រាប់​ខេត្តស្ទឹងត្រែង​។

ដើម្បី​ឲ្យ​ស្ថានភាព​កាន់តែ​ល្អប្រសើរ​ជាង​នេះ​ថែមទៀត​នោះ រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ សាធារណជន​ទាំងអស់ ត្រូវ​បន្ត​នាំគ្នា​អនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​និង​ម៉ឺងម៉ាត់​បំផុត ត្រូវ​ពាក់​ម៉ាស​ជាប្រចាំ បាញ់​អាកុល​ឬ​សម្អាត​ដៃ​ជាមួយ​សាប៊ូ នឹង​រក្សា​គម្លាត​សុវត្ថិភាព។ គិត​ត្រឹម​ម៉ោង ៥:០០​នាទី​រសៀល​ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ២០២១ នេះ ខេត្តស្ទឹងត្រែង អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៤៥៩​នាក់ ស្រី ២០៦​នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន ៣៥៣​នាក់ ស្រី ១៦៦​នាក់ ស្លាប់​ម្នាក់ និង​កំពុង​សម្រាក​ព្យាបាល ១០៥​នាក់ ស្រី ៤០​នាក់​៕

ត្ថបទ៖ ​ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦០ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម