Connect with us

ព័ត៌មានជាតិ

ភរិយាបញ្ជាក់ថា​ លោក អេ ភូថង ជិត​បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​ ក្រោយ​ព្យាបាល​ជាង​១០​ថ្ងៃ

បានផុស

នៅ

​អតីត​ស្តេច​ប្រដាល់​លោកគ្រូ អេ ភូ​ថង​ ក្រោយ​ពេល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ជាង​១០​ថ្ងៃ​មក​នោះ ​ឥឡូវ​អាការ​:​ជំងឺ​កាន់តែធូ​ស្រាល​ច្រើន​ហើយ ។​ នេះ​បើតាម​ការបញ្ជាក់​ពី​ភរិយា​របស់លោក​។​

អ្នកស្រី ស សុ​ម៉ាលី​ ដែលជា​ភរិយា​អតីត​កីឡាករ​ប្រដាល់​លោក អេ ភូ​ផង បាន​ថ្លែងប្រាប់​ដូច្នេះ​ថា ​ឥ​ឡូវ​នេះ​ប្ដី​របស់​អ្នកស្រីបាន​ធូរស្បើយ​ច្រើន​ហើយ ​និង​ជិត​ដល់​ថ្ងៃ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​។ ​ទន្ទឹមនេះ អ្នក​ស្រីក៏​សូម​គោរព​ថ្លែង​អំណរ​អគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ដែល​តែង​តែ​យកចិត្តទុកដាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី​បាន​បន្តទៀតថា​ សូម​អគុណ​ដល់​ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​យកចិត្តទុកដាក់​មើលថែ​ប្ដី​របស់គាត់​ដិត​ដល់​ និង​អ្នកជំងឺ​គ្រប់គ្នា​។​ ក្នុងឱកាស​នេះ​ គ្មានអ្វី​ក្រៅពី​ម្រាមដៃ​ដប់​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ថ្នាក់ដឹកនាំគ្រប់​ជាន់ថ្នាក់​និង​អស់លោក​លោក​ស្រី និង​ពុក​ម៉ែ​បងប្អូន​អ៊ុំ​ពូ​មីង​ទាំងអស់ទេ​។​

អតីត​ស្តេច​ប្រដាល់​គុន​ខ្មែរ​កែង​ឆេះ​ជង្គង់​ហោះ​លោក អេ ភូ​ថង ពេលនេះ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ក្រោយពី​លោក​បានធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាជ្ញាធរវៀតណាម និងហ្វីលីពីន ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រ

Sokha Hotels

ព័ត៌មានពេញនិយម