កីឡា
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
លោកគ្រូ អេ ភូថង និងក្រុមគ្រួសារបានជួបទុក្ខធំផ្ទួនៗក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីកូនប្រសារបស់លោកបានទទួលមរណភាពនៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។

អាការជំងឺរបស់លោកគ្រូ អេ ភូថង ដែលបានដឹកនាំកូនទៅប្រកួតនៅប្រទេសអូស្ត្រាលីកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤កន្លងបានធ្វើទុក្ខឡើងវិញ បន្ទាប់ពីលោកបានវិលត្រឡប់មកដល់ប្រទេសកំណើត។ គ្រាន់តែមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្លាម លោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
នៅខណៈពេលជាមួយគ្នានេះ លោក លៀង ប៉ហេង ដែលត្រូវជាស្វាមីរបស់កីឡាការិនី អេ យ៉ានុត និងជាកូនប្រសារបស់លោកគ្រូ អេ ភូថង បានធ្លាក់ខ្លួនឈឺជាទម្ងន់រហូតបានទទួលមរណភាពនៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅប្រទេសថៃដោយជំងឺមហារីកពោះវៀន។
ក្រុមគ្រួសាររបស់លោកគ្រូ អេ ភូថង ក៏ទំនងជាគិតច្រើនដល់កូនសិស្សគឺកីឡាករ ធឿន ធារ៉ា ដែលបានធ្វើឲ្យខកខានក្នុងការចូលរួមប្រកួតនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ កូនសិស្សរបស់លោកគ្រូ អេ ភូថង រូបនេះបានរបួសពេលទៅលេងបាល់ទាត់មិត្តភាពដើម្បីសប្បុរសធម៌កាលពីប៉ុន្មានថ្ងៃមុនបង្ខំឲ្យសម្រាកច្រើនថ្ងៃដើម្បីព្យាបាលរបួស។

កីឡាការិនី អេ យ៉ានុត បានរៀបការជាមួយលោក លៀង ប៉ហេង ជាមន្ត្រីនគរបាលម្នាក់ កាលពីខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបានរៀបចំពិធីភ្ជាប់ពាក្យកាលពីខែកក្កដា ឆ្នាំ២០២០។ អ្នកទាំងពីរទទួលបានកូនប្រុសម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


