កីឡា
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
លោកស្រី សាំង សុម៉ាលី បានបដិសេធរាល់ព័ត៌មាន និងការផ្សព្វផ្សាយទាំងឡាយណាដែលលើកឡើងពី លោកគ្រូ អេ ភូថង ដែលចង់ឈរឈ្មោះប្រជែងតំណែងប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិថ្មី។

ការចេញមុខបដិសេធរបស់លោកស្រី សាំង សុម៉ាលី បន្ទាប់ពីមានផេកខ្លះផ្សព្វផ្សាយពីលោកគ្រូ អេ ភូថង មានបំណងចង់ឈរឈ្មោះដើម្បីបោះឆ្នោតប្រជែងតួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលជិតផុតអាណត្តិ។

លោកស្រីបានរៀបរាប់លើគណនី Facebook ផ្ទាល់ខ្លួនថា ៖«ផេកមួយចំនួនកុំដោយសារប្រយោជន៍ផ្ទាល់ខ្លួននិយាយមិនពិតយល់។ ប្ដីខ្ញុំបាននិយាយពេលណាម៉ោងណាថាចង់ឈរឈ្មោះជាប្រធានសហព័ន្ធនោះ។ អ្នកណាចង់ធ្វើធ្វើទៅកុំយកឈ្មោះគាត់ទៅលាបពណ៌ចឹង។លោកសុំតាម៉ារស់ទេ សុំតាម៉ាសុខទេយល់។ គាត់សាងគុនខ្មែរមកតាំងពីគេមិនទាន់ស្គាល់រហូតដល់គេស្គាល់ច្រើន។ គាត់គ្មានចង់បានអីទេចង់ឲ្យតាគុនខ្មែរដែលជារបស់ខ្មែរនឹងវានៅគង់វង្សយូអង្វែងតដល់កូនចៅរបស់ខ្ញុំថា តាវាបានសាងគុនខ្មែរទុកអោយចៅៗស្គាល់។ ប្ដីខ្ញុំឈឺរាល់ថ្ងៃម៉ាថ្ងៃកាត់ម៉ាថ្ងៃកោទេ ចា៎សុំម៉ារស់ម៉ាសុខ។ ជាចុងក្រោយសូមអោយហ្វែនៗសុខភាពល្អសំណាងល្អគ្រប់ក្រុមគ្រួសារ»។

បច្ចុប្បន្ននេះ សុខភាពរបស់លោកគ្រូ អេ ភូថង មិនសូវល្អប្រសើរទេ។ លោកមានជំងឺជាប្រចាំកាយហើយ ត្រូវខំប្រឹងបង្វឹកបង្ហាត់ដល់កូនសិស្សជាច្រើនទៀត។
លោក ខូវ ឆាយ ត្រូវបានឡើងជាប្រធានសហព័ន្ធគុនខ្មែរ កាលពីខែមីនា ឆ្នាំ២០២៤ ដែលជាឆ្នាំចុងក្រោយនៃអាណត្តិទី៧ បន្តពីលោក តែម ម៉ឺន ដែលបានលាឈប់ពីតួនាទី និងធ្វើជាប្រធានកិត្តិយស។ ២០២៥គឺជាឆ្នាំចុងក្រោយនៃអាណត្តិទី៧ ដែលត្រូវបោះឆ្នោតជ្រើសប្រធាន និងគណៈកម្មការប្រតិបត្តិថ្មីសម្រាប់អាណត្តិទី៨៕

អត្ថបទ៖ វីរបុត្រ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


