កីឡា
លោកគ្រូ អេ ភូថង និងគ្រួសារពេញចិត្តចំពោះដំណោះស្រាយដើម្បីគុនខ្មែរ
ការពិន័យមិនឲ្យចូលរួមសកម្មភាពក្នុងការប្រកួតគុនខ្មែររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែររយៈពេល៦ខែលើលោក គ្រូ អេ ភូថង អ្នកស្រី សាំង សុម៉ាលី និងកីឡាការិនី អេ យ៉ានុត ត្រូវបានថ្នាក់ដឹកនាំសហព័ន្ធគុនខ្មែរពិចារណាក្នុងការកាត់បន្ថយឲ្យបាននៅសល់កម្រិតទាបតាមដែលអាចទៅរួច។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ថា ករណីតវ៉ាដែលមានការប្រើពាក្យមិនសមរម្យរបស់គ្រួសារលោកគ្រូ អេ ភូថង ត្រូវបានដោះស្រាយ និងបញ្ចប់ដោយស្មារតីរួមគ្នាឆ្ពោះទៅរកការជំរុញវិស័យគុនខ្មែរឲ្យរីកចម្រើន។ លោកគ្រូ អេ ភូថង និងភរិយា ព្រមទាំងកូនស្រីកីឡាការិនី អេ យ៉ានុត សុទ្ធតែទទួលខុសចំពោះពាក្យសំដីដែលបានកើតឡើងក្នុងពេលតវ៉ា ហើយក៏សូមទោសដល់ថ្នាក់ដឹកនាំសហព័ន្ធគុនខ្មែរ និងជនរួមជាតិចំពោះទង្វើរបស់ពួកគាត់។
ដោយមើលឃើញពីការទទួលកំហុស និងសុំទោសរបស់គ្រួសារ អេ ភូថង ហើយក៏ជាកំហុសលើកទី១ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរពិចារណាក្នុងការកាត់បន្ថយការដាក់ពិន័យរយៈពេល៦ខែឲ្យមកសល់តិចបំផុត។

លោក ខូវ ឆាយ បានលើកឡើងថា ៖«ប្រសិនបើខ្ញុំមិនអនុវត្តច្បាប់ទេ ខ្ញុំមិនអាចក្លាយជាថ្នាក់ដឹកនាំបានទេ។ បើគ្មានតម្លាភាពចំពោះអ្នកទាំងអស់គ្នាគឺការអនុវត្តច្បាប់នឹងធូររលុង។ ថ្ងៃនេះដោយសារឃើញពីគុណសម្បត្តិរបស់គាត់ ដោយសារឃើញការស្វែងយល់កំហុស ការទទួលកំហុសរបស់គាត់ ហើយជាលើកទី១ដែលពួកគាត់មានកំហុសឆ្គង អីចឹងយើងនឹងពិភាក្សាថាតើយើងនឹងអាចសម្របសម្រួល បន្ធូរបន្ថយការពិន័យលើពួកគាត់ដល់កម្រិតណា ដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ពួកគាត់»។
លោកគ្រូ អេ ភូថង មានប្រសាសន៍ថា ៖«ថ្ងៃមុនហ្នឹង ទប់អារម្មណ៍អត់បាន ដោយសារអាណិតកូនផង អារម្មណ៍ឆេវឆាវផង ធ្វើឲ្យមានបញ្ហា។ ខ្ញុំសូមទោសដល់ថ្នាក់ដឹកនាំសហព័ន្ធ សុំទោសដល់គ្រូ ម៉ិល កាដូ ដែលបានណែនាំហើយ តែខ្ញុំអត់ស្តាប់ ពេលនោះដូចជាស្តាប់មិនចូល ហើយក៏សូមទោសដល់អាជ្ញាកណ្តាលផង»។

ចំណែកអ្នកស្រី សាំង សុម៉ាលី ដែលជាភរិយារបស់គ្រូ អេ ភូថង និងជាម្តាយរបស់កីឡាករ ម៉ឺន មេឃា បាននិយាយថា ៖«ថ្ងៃនេះ ខ្ញុំពិតជាសូមទោសដល់លោកប្រធានសហព័ន្ធ ព្រោះអីខ្ញុំមិននឹកស្មានថា រឿងបែបនេះកើតឡើងពេលនោះ។ នេះជាកំហុសរបស់ខ្ញុំ ខ្ញុំសូមទទួលកំហុស ហើយខ្ញុំសូមទោសលោកគ្រូ ម៉ិល កាដូ។ សូមទោសដល់លោកអាជ្ញាកណ្តាល ហើយក៏សូមទោសដល់ទស្សនិកជនទាំងអស់ ទាំងអ្នកគាំទ្រ ចាន់ ប៊ុនហឿន។ ខ្ញុំពេញចិត្តទទួលយកកំហុសរបស់ខ្ញុំ»។
កីឡាការិនី អេ យ៉ានុត ដែលបានជេរអាជ្ញាកណ្តាល បាននិយាយថា ៖«ខ្ញុំសូមទោសជាពិសេសដល់លោកគ្រូអាជ្ញាកណ្តាល ពីព្រោះខ្ញុំបានជេរគាត់។ ពេលនោះអារម្មណ៍របស់ខ្ញុំមួយឆាវទប់អត់ជាប់ ហើយខ្ញុំដឹងថា លោកគ្រូខឹងខ្ញុំ។ ខ្ញុំពិតជាសោកស្តាយ ហើយសូមទោសដែលប្រើពាក្យសំដីមិនសមរម្យដាក់លោកគ្រូ ហើយខ្ញុំទទួលយកការពិន័យលើខ្ញុំ៦ខែ ពីព្រោះខ្ញុំពិតជាធ្វើខុសមែន»។

ស្ថិតនៅខាងក្រៅបន្ទប់ក្រោយបញ្ចប់សន្និសីទសារព័ត៌មាននៅខាងក្នុងបន្ទប់ លោកគ្រូ អេ ភូថង បានបង្ហាញទឹកមុខសប្បាយរីករាយ និងត្រេកអរចំពោះអ្វីដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដោះស្រាយដោយស្មារតីឈ្នះឈ្នះ។ លោកបាននិយាយនៅលើគណនី Facebook របស់ខ្លួនថា ៖«យើងរួមគ្នាតទៅមុខទៀតដើម្បីគុនខ្មែរ»។
មិនត្រឹមតែប៉ុណ្ណោះ លោក ខូវ ឆាយ បានបញ្ជាក់បន្ថែមនៅលើបណ្តាញទំនាក់ទំនងសង្គមថា ៖«ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្ញុំនឹងសិក្សាបន្តជាមួយនឹងអនុគណៈកម្មការជំនាញរបស់សហព័ន្ធលើសំណូមពរ សុំបន្ធូរបន្ថយការដាក់ពិន័យលើលោកគ្រូ អេ ភូថង អ្នកគ្រូ សាំង សុម៉ាលី និង កីឡាការិនី អេ ព្រីយ៉ានុត ដោយហេតុថា ភាគីខាងលោកគ្រូ អេ ភូថង និងក្រុមគ្រួសារ បានទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណ:ចំពោះកំហុសឆ្គងរបស់គាត់ ព្រមទាំងសន្យាមិនឱ្យកើតមានករណីនេះជាលើកទីពីរទៀតនោះឡើយ»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


