Connect with us

ព័ត៌មានជាតិ

foodpanda​ ‌​‌​ឈាន​ជើង​ចូល​ខេត្ត​ស្វាយ​រៀ​ង‌ ‌​ដើម្បី​លើកស្ទួយ​អាជីវក​ម្ម‌ ‌​និង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន‌ ​អំឡុង​កូ​វី​ដ‌​១៩​

បានផុស

នៅ

ក្រុម​ហ៊ុ​ន‌ ​foodpanda​ ‌​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហា​រ‌ ‌​គ្រឿង​ទេ​ស‌ ‌​និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ឈានមុខ​គេ​នៅ​កម្ពុ​ជ‌ា ‌​ក៏ដូចជា​នៅ​តំបន់​អាស៊ី​របស់​យើង​ទាំងមូល​ផងដែ​រ‌ ​ដោយមាន​ជម្រើស​អាហារ​ដ៏​សម្បូរ​បែ​ប‌ ‌​ការផ្តល់ជូន​ពិសេសៗ​ឥត​ឈប់ឈរ‌ ‌​សុវត្ថិភាព​និង​រក្សា​អនាម័យ ​ម្ហូបអាហារ​បាន​ល្អ‌ ‌​រួមជា​មួយ​សេវាកម្ម​ដឹក​ជញ្ជូន​រហ័ស​ទាន់​ចិត្ត​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​ក្រុមហ៊ុន​ដ៏​ពេញនិយម​មួយ​នេះ​ បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ខេត្តស្វាយរៀង​ ចាប់ពី​ថ្ងៃ​ពុ​ធ‌ទី​១៤ ខែ​កក្ក​ដ‌ា ‌​ឆ្នាំ​២០២១​ ‌​នេះ​តទៅ​។ ការ​បន្ត​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​តា​មរយៈ​ការបោះ​ជំហាន​ចូលដល់​ខេត្ត​ស្វាយ​រៀ​ង‌ ‌​អំឡុងពេល​នៃ​វិបត្តិ​កូ​វី​ដ‌១៩​ន‌េះ ‌​ក៏​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​ដ៏​ខ្ពស់​របស់​ក្រុម​ហ៊ុ​ន‌ ‌​​foodpanda​ ‌​‌​ក្នុង​ការ​ចូលរួម​លើកស្ទួយ​អាជីវកម្ម​ខ្នាត​តូ​ច‌ និង​មធ្យម​ផងដែ​រ‌ ‌​ដើម្បី​ធានា​ថា​ ម្ចាស់​អាជីវកម្ម​ជា​ដៃគូ ‌​នៅតែ​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​រីក​ច​ម្រើ​ន‌ ​ទោះបី​ស្ថិតក្នុង​ស្ថានភាព​លំបាក​បែបនេះ​ក៏ដោយ​។

​មិន​ត្រឹមតែ​ប៉ុ​ណ្ណ‌ោះ ‌​ការ​បើក​ដំណើរការ​សេវា​កុម្ម៉ង់​អាហារ​របស់​ខ្លួន​នៅ​ស្វាយរៀង​ន‌េះ ក៏​ជាការ​បង្ហាញ​ពី​ការចាប់​ដៃគូ​យ៉ាង​ស្អិតល្មួត​ជា​មួយ​នឹង​រដ្ឋាភិបាល​ក​ម្ពុ​ជ‌ា ‌​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វី​ដ‌១៩ ​ផងដែ​រ‌ ‌​តាមរយៈ​ការលើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​នៅតែ​ក្នុង​ផ្ទ‌ះ ‌​បើ​គ្មាន​ការចាំបាច់​ក៏ដូចជា​រក្សា​គម្លាត​សុវត្ថិ​ភា​ព‌ ប៉ុ​ន្ត‌ែ​នៅតែ​អាច​ទិញ​សម្ភារ​ប្រើប្រាស់​សំខាន់ៗ​ ‌​ស្បៀង ‌​ភេសជ្ជៈ ‌​និង​ម្ហូបអាហារ​ដ៏​សម្បូរ​បែប​បា​ន‌ ដោយ​គ្រាន់តែ​ប្រើ​ប្រា​ស‌់ ‌​កម្ម​វី​ធី​ទូរ​ស​ព្ទ‌ ​(App)​ ‌​​foodpanda​​។

​អ្នកតំណាង​ក្រុម​ហ៊ុ​ន‌​ ​foodpanda​‌​ ‌​បាន​បញ្ជាក់​ថ‌ា ‌​ការ​ដំណើរការ​សេវាកម្ម​របស់ខ្លួន​នៅ​ខេត្ត​ស្វាយ​រៀ​ង‌ ​គឺជា​ការបោះ​ជំហាន​មួយ​ផ្សេង​ទៀ​ត‌ ‌​ឆ្ពោះ​ទៅ​កាន់តែ​សម្រេច​គោលដៅ​របស់​ខ្លួ​ន‌ ​ក្នុងនាម​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុ​ជ‌ា ‌​ក៏ដូចជា​ការ​បន្ត​លើកស្ទួយ​អាជីវកម្ម​ខ្នាត​តូ​ច‌ ​និង​មធ្យម‌ ‌​អំឡុង​វិបត្តិ​កូ​វី​ដ‌១៩​។ លោក​មានប្រសាសន៍ថា​៖​ ​«​ចាប់ពី​ពេល​ន‌េះ ‌​ប្រជា​ពលរដ្ឋ‌ ‌​និង​ម្ចាស់​អាជីវកម្ម​ជា​ដៃគូ​រប​ស‌់ ‌​​foodpanda​ ​កាន់​តែមាន​ភាពងាយស្រួល​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​លើ​ការ​បញ្ជា​ទិ​ញ‌ ‌​និង​លក់​ផលិតផល​របស់​ខ្លួ​ន‌ ‌​ដោយ​ពួក​គា​ត‌់ ​គ្រាន់តែ​ប្រើប្រាស់​សេ​វ‌ា ‌​និ​ង‌ ‌​​App​ ‌​‌​របស់​យើ​ង‌ ‌​នោះ​ពួកគាត់​ទទួល​បាន​ទាំង​សុវត្ថិភាព ​និង​ទទួល​បាន​សេវា​ដឹក​ដល់​ផ្ទះ​រហ័ស​ទាន់​ចិត្ត​»​។

​កាន់តែ​សុវត្ថិភាព​ទៅ​ទៀ​ត‌ ‌​​foodpanda​ ‌​‌​ក៏​មាន​សេវាកម្ម​ទូទាត់​ប្រាក់​បែប​ឌី​ជី​ថ​ល‌ ​(​ ‌​​Visa​ ​Card​ ​Payment)​ ​ដោយ​មិនចាំបាច់​កាន់​សាច់ប្រាក់​ផ្ទាល់​ផងដែ​រ‌​ ‌​‌​ស្រប​ពេលដែល​បុគ្គលិក​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​តែងតែ​អនុវត្ត៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម