Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី ណែនាំ​ដល់ ម្ចាស់​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រឹត​បន្តឹង​ការ អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើការ ណែ​នាំអោយ​ម្ចាស់​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​រឹតបន្តឹង​ការ អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែល​បុគ្គលិក និង​កម្មករ​-​និយោជិត​កំពុង​បម្រើ​ការងារ​តាម​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ក្នុង​អត្រា​ប្រឈម​ខ្ពស់ គួរឱ្យ​ព្រួយបារម្ភ ដែល​ចាំបាច់​ត្រូវមាន​វិធានការ​រឹតបន្តឹង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

នេះ​បើ​យោង​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ល្ហាច​ថ្ងៃទី​២៣ កក្កដា​នេះ ដែល​ក្នុង​សេចក្ដីណែនាំ​នេះ មាន​ខ្លឹមសារ​មួយចំនួន​ថា ៖

ផ្អែក​តាម​ការវាយតម្លៃ​លើ​សភាពការណ៍​វិ​វ​ឌ្ឍ​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ នា​រយៈពេល​ចុងក្រោយ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​សង្កេតឃើញ​មានការ​ឆ្លង​ជា​បន្តបន្ទាប់ ក្នុង ចំណោម​បុគ្គលិក និង​កម្មករ​-​និយោជិត​កំពុង​បម្រើ​ការងារ​តាម​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ក្នុង​អត្រា​ប្រឈម​ខ្ពស់ គួរ​ឲ្យ​ព្រួយបារម្ភ ដែល​ចាំបាច់​ត្រូវ​មាន​វិធានការ​រឹត​បន្តឹង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

ចំពោះមុខ ដើម្បី​ធានា​ឱ្យបាន​នូវ​សុខុមាលភាព សុវត្ថិភាព និង​ជីវភាព​របស់​បុគ្គលិក និង​កម្មករ​-​និយោជិត ក្នុង​វិស័យ​សំណង់ ព្រមទាំង​និរន្តរភាព​ការងារ​របស់​ការដ្ឋាន​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់ ម្ចាស់​ការដ្ឋាន : អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​រឹតបន្តឹង​ការ អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចំនួន ១-​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​សេចក្ដីណែនាំ​បន្ថែម​លេខ ០១៩/២១ ស​ណន ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការ​រឹត​បន្តឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល ចំពោះ​សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម និង​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិ​សា​ស្ត រាជធានី​ភ្នំពេញ​។

២.​ត្រូវធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​នូវ​បញ្ជី​ឈ្មោះ លេខ​ទូរសព្ទ អាសយដ្ឋាន ឬ​ទីកន្លែង​ស្នាក់នៅ​ក្នុង​អំឡុង ពេល​បំពេញការងារ និង​ព័ត៌មាន​ចាំបាច់​មួយចំនួនទៀតរ​បស់​បុគ្គលិក និង​កម្មករ​-​និយោជិត​ទាំងអស់ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ការដ្ឋាន​សំណង់​នីមួយៗ ផ្ដល់​ជូន​មក​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ និង រដ្ឋបាល​ខណ្ឌ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច ដើម្បី​ងាយស្រួល​ក្នុងការ​កំណត់ អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ ឬ ដោយ​ប្រយោល ប្រសិនបើ​មាន​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង ការដ្ឋាន​សំណង់​ជាយថាហេតុ​។

៣. ចាត់​ឲ្យ​មាន​អ្នក​ចែក​ម៉ាស់ វា​សំ​កម្ដៅ បាញ់​ទឹក​អាល់កុល ឬ ដែល​អាល់កុល និង​អនុវត្ត​ការ​ស្កេ​ន QR Coke ទប់ស្កាត់​កូ​វីដ Stop Covid” នៅ​តាម​បណ្តា​ច្រកចេញ​-​ចូល​ការដ្ឋាន និង​តម្រូវឱ្យ​គ្រប់​បុគ្គល​ទាំងអស់ ដែលមាន​វត្តមាន​ក្នុង​ការដ្ឋាន​សំណង់ ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ​គ្រប់ពេលវេលា​ទាំងអស់​៕

ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម