Connect with us

ព័ត៌មានជាតិ

តើ​មានរឿង​អ្វី​កើតឡើង​ចំពោះ ​អ្នកឧកញ៉ា គិត ម៉េង កំពូល​មហាសេដ្ឋី​នៅ​ស្រុក​ខ្មែរ ?

បានផុស

នៅ

​បើ​និយាយ​ពី​អ្នកឧកញ៉ា គិត ម៉េង ពិតណាស់​មាន​មនុស្ស​ជាច្រើន​ ដែល​បាន​ស្គាល់​គាត់ តាមរយៈ​ទឹកចិត្ត​ដ៏​សប្បុរស​ ដែល​បាន​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ជាច្រើន​សម្រាប់​កិច្ចការ​សង្គម ហើយ​នាពេល​ថ្មីៗ​នេះ គាត់​ទើប​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ ដែល​បានផ្តល់​ថវិកា​ចំនួន ៣ លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដល់​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ការទិញ​ឧបករណ៍​ធ្វើ​តេ​ស្ត​ពិនិត្យ​រកមើល​ជំងឺ​កូ​វីដ១៩​ ផងដែរ​។

​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​វិញ អ្នកឧកញ៉ា គិត ម៉េង គឺជា​ប្រធាន​និង​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ដែលមាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ដូចជា​៖​ ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត Cellcard ក្រុមហ៊ុន​សេវា​អ៊ិន​ធឺ​ណែ​ត Ezecom សណ្ឋាគារ Cambodiana ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន ក្រុមហ៊ុន​ធានារ៉ាប់រង អ៊ិន​ហ្វី​នី​ធី និង​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ផ្សេងទៀត​ដែល​កំពុងដំណើរកា​រយ៉ា​ង​សកម្ម​ដើម្បី​ពេញ​នូវ​តម្រូវការ​ជាក់ស្តែង​ដល់​ប្រជាជន​ខ្មែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ុន្តែ​ពេល​ថ្មីៗ​នេះ ខណៈពេលដែល​ជំងឺ​កូ​វីដ ១៩ កំពុងតែ​រាតត្បាត​នៅក្នុង​ប្រទេស​កម្ពុជា ស្រាប់​តែមាន​ព័ត៌មាន​អំពី​អាជីព​ថ្មី​១​ទៀត​របស់​អ្នកឧកញ៉ា គិត ម៉េង ដែល​កំពុងតែ​អង្រួន​បណ្តាញ​សង្គម ហើយ​ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​ជាខ្លាំង​។ អ្នកខ្លះ​បាន​និយាយថា​កំពូល​មហាសេដ្ឋី​នៅ​ស្រុក​ខ្មែរ​រូបនេះ បានមក​ប្រកបរ​បរជា​ចុងភៅ ហើយ​អ្នកខ្លះ​ទៀតថា​ គាត់​គឺ​អ្នកលក់​ឥវ៉ាន់​អន​ឡាញ ហើយក៏​មាន​គេ​ថា ​គាត់​ក្លាយ​ជា​អ្នក​ដឹកជញ្ជូន​ម្ហូបអាហារ​តាម​ម៉ូតូ​ទៅវិញ​។

​តើ​មាន​អ្វី​កើតឡើង​ចំពោះ​គាត់​ឲ្យ​ពិតប្រាកដ​ទៅ​?

​ដើ​ម្បីឆ្លើយតប​ទៅនឹង​ពាក្យ​ច​ចាម​អារាម​ ដែល​កំពុងតែ​ធ្វើ​ឲ្យ​រំជើបរំជួល​ក្នុង​បណ្តាញ​សង្គម​មួយ​នេះ វី​ង​នឹង​រៀប​ចំការ​ឡាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃព្រហស្បតិ៍ ទី​២៩ កក្កដា វេលា​ម៉ោង​៧​ល្ងាច ដោយ​បកស្រាយ​នូវ​ចម្ងល់​ផ្សេងៗ​អំពី​កំពូល​មហាសេដ្ឋី​រូប​នេះ​។​

​បើ​ចង់ដឹង​ច្បាស់​មាន​អ្វី​កើតឡើង​នោះ សូម​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ធនាគារ​វី​ង​ទាំងអស់គ្នា https://bit.ly/3x7L8mH

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម