Connect with us

ព័ត៌មានជាតិ

ភោជនីយដ្ឋាន អាហារដ្ឋាន ទាំងឡាយ ​លក់​ដូរ​ត្រឹម​តែ​វេចខ្ចប់ មិន​អនុញ្ញាត​ភ្ញៀវ​ចូល​ទទួល​ទាន​ក្នុង​ហាង

បានផុស

នៅ

ចាប់ពីវេលាម៉ោង ២៣:៥៩ នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២១ គ្រប់​អាហារដ្ឋាន ភោជនីយដ្ឋាន​​ទាំង​អស់​ទូទាំង​ប្រទេស​ ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាលលើ​ការ​ប្រកប​អាជីវកម្ម។

ក្នុង​សេចក្តី​ជូនដ​ំណឹ​ង​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ភោជនីយដ្ឋាន-អាហារដ្ឋាន អនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែភោជនីយដ្ឋាន​-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់ថា ការ​អនុវត្ត​វិធានការ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ខេត្ត​ចំនួន ០៨ មាន​ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ រួម​ទាំង​ខេត្តសៀមរាប​ប​ជា​តំបន់បិទ​ខ្ទប់ មាន​ការ​រិតត្បិត​ការ​ធ្វើ​ដំណើរ និង​មានការ​កំណត់​ជាតំបន់​ក្រហម លឿង លឿងទុំ ខណៈ​មានការ​ឆ្លង​រាលដាល​កូវីដ​បំប្លែង​ថ្មី​ដែល​តា ចូល​ក្នុង​សហគមន៍។

ក្រៅពី​ខេត្ត​គោលដៅ​ទាំង ៨ រដ្ឋាភិបាល​បាន​ដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស​រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី ជាពិសេស​សម្រាប់រាជធានីភ្នំពេញ ទីរួមខេត្តនិងទីប្រជុំជននានា​ ដោយ​ផ្តល់​អាជ្ញាធរ​តាម​ខេត្ត​្ក្រុង​អនុវត្ត​បម្រាមគោចរភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥៥ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម