Connect with us

ព័ត៌មានជាតិ

គ.ជ.ប ប្រកាសថា លទ្ធផលនៃការបោះឆ្នោតក្រុងបូកគោ មានភាពត្រឹមត្រូវ

បានផុស

នៅ

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ បានធ្វើការត្រួតពិនិត្យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវចុងក្រោយលើលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការត្រួតពិនិត្យបានបង្ហាញថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពតនេះ បើតាមការបញ្ជាក់ពីក្រុមការងារ ត្រួតពិនិត្យ ក្រុមការងារបានបញ្ជាក់ថា នេះជាការត្រួតពិនិត្យតាមទម្រង់១១.១៦តប ក៏ដូចជា ១១.១១តប ផងដែរ ដែលបញ្ជាក់ថា មានភាពត្រឹមត្រូវ ហើយនេះគឺជាលទ្ធផល នៃការត្រួត ពិនិត្យ។ 

បើតាមអគ្គលេខាធិការដ្ឋាន គ.ជ.ប បញ្ជាក់ថា បន្ទាប់ពីទទួលបានស្បោង ឃ និងកញ្ចប់ ឃ ពិសេសពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតរួចមក ក្រុមត្រួតពិនិត្យលទ្ធផល នៃ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយលើលទ្ធផល នៃការបោះឆ្នោត ព្រមទាំងកំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ គ.ជ.ប បានធ្វើការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ហើយជាលទ្ធផល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានទទួលសន្លឹកឆ្នោតចំនួន១៧សំឡេង ខណៈគណបក្សនយោបាយចំនួន៣ ផ្សេងទៀត រួមមាន គណបក្សហ៊្វិនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា មិនទទួលបានការគាំទ្រនោះទេ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៧ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២៣ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២៤ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ២៨ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម