Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដកើនឡើងជាង៥ពាន់នាក់ និងស្លាប់១១៤នាក់

បានផុស

នៅ

​រហូតមកដល់​ព្រឹក​ថ្ងៃទី​០៩​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​បាន​កើនឡើង​ជាង​៥​ពាន់​នាក់​ និង​មាន​អ្នកស្លាប់​១១៤​នាក់ ​ដែលជា​តួលេខ​មួយ​ខ្ពស់ ​បើធៀប​ទៅនឹង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៃ​ប្រទេស​កម្ពុជា​។​

យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​រដ្ឋបាលខេត្ត​ស្វាយរៀង​បានឱ្យដឹងថា ​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៥,១៦១​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​៤,៦១៤​នាក់ កំពុង​សម្រាក​ពេទ្យ​ចំនួន​៤២៦​នាក់ ​និង​អ្នកស្លាប់​ចំនួន​១១៤​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ប្រាប់​ឱ្យដឹងថា មាន​កត្តា​មួយ​ចំនួន​ដែលនាំឱ្យ​ស្ថានភាព​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅ​ខេត្ត​ស្វាយ​រៀង​មិន​មានការ​ថមថយ​នៅឡើយ​ ក្នុង​នោះ​កក្តា​ចម្បង​ជាងគេ​គឺមាន​ក្រុមកម្មករ​រោងចក្រ​មួយ​ចំនួន​មិន​ព្រមយកសំណាកនៅតាមរោងចក្រ និង មិនព្រមធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុងរោងចក្រ​ដោយ​ពួកគាត់ចេញពី​រោងចក្រ​ធ្វើដំណើរ​ទៅផ្ទះ​ហើយ​បាន​ចម្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​ក្រុមគ្រួសារ​ និង​សហគមន៍​។​

លោកបណ្ឌិតបាន​បន្តថា ​«ការកើនឡើង​នៃ​អ្នកជំងឺ​កូ​វីដ​១៩​ គឺ​បណ្តាលមកពី​ក្រុមកម្មករ​ដែល​គាត់​មិនបាន​ធ្វើ​ច​ត្តា​ឡីស័ក​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​រោងចក្រ​ទេ​ ដោយមក​ធ្វើ​នៅតាម​ផ្ទះ​ហើយ​ការធ្វើ​របស់​គាត់​មិន​បានល្អ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​ទើប​បណ្តាលឱ្យ​ចម្លង​ចូល​ដល់​សហគមន៍​ជា​បន្ត​បន្ទាប់​ ឥឡូវ​ចំនួន​ជំងឺ​កូ​វីដ​កាន់តែច្រើន​នៅ​គ្រប់​ស្រុក​ក្រុង​ទាំង​អស់​នៅក្នុង​ខេត្តស្វាយរៀង​»​។​

លោក​បណ្ឌិតបានបន្តទៀតថា ក្រៅពីនេះ​ការអនុវត្ត​រក្សា​គម្លាត​សុ​វត្តិភាព​នៅ​មិនទាន់បាន​ត្រឹមត្រូវ​តាម​គោល​ការណ៍ណែនាំនៅ​ឡើយ​ទេ​ ដោយ​បងប្អូន​កម្មករ​កម្មការិនី​យើង​តែងតែ​ធ្វើដំណើរ​ទៅមក​រោងចក្រ​សហគ្រាស​ដោយ​ប្រើ​មធ្យោបាយ​រួមគ្នា ជិះ​ប្រមូលផ្ដុំ​រួមគ្នា​ច្រើន។​ កត្តាពលករ​ខ្មែរ​មួយចំនួន​បាន​វិលត្រឡប់ មកពីប្រទេស​ថៃដោយ​ពួកគាត់​យកជំងឺកូ​វីដ-១៩ មកជាមួយនិងកត្តាការមិនគោរពតាមវិធានការ​សុខាភិបាល និងវិធានការ ៣​កុំ ៣​ការពារ របស់សម្តេចតេ​ជោ ហ៊ុន សែន ជាដើម​។​

លោកបណ្ឌិត កែរ រដ្ឋា បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពិសេស​បងប្អូន​កម្មករ​កម្មការិនី​រោង​ចក្រ​សូម​យក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​រោងចក្រ​ផ្ទាល់​ជាជាង​ទៅធ្វើ​នៅតាម​ផ្ទះ ដែលនាំឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​កាន់តែខ្លាំង​ដោយសារ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់បងប្អូន​មិនបាន​ល្អ​។​

លោកបណ្ឌិតបាន​បញ្ជាក់ថា «បើ​បងប្អូន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​រោងចក្រ ​បងប្អូន​អាចមាន​ការលំបាក​តែម្តង​ម្នាក់ឯង​ក្នុង​រយៈពេល​ខ្លី​ ដោយ​មិន​នាំទុក្ខ​ដល់​ក្រុមគ្រួសារ​ឪពុកម្តាយ ប្តី​ប្រពន្ធ​ និង​កូនចៅ​ព្រមទាំង​សហគមន៍​ទាំងមូល​នោះឡើយ​ តែបើ​បងប្អូន​ទៅធ្វើ​នៅផ្ទះ​មិន​បាន​ត្រឹមត្រូវ​នឹង​នាំ​មេរោគ​ទៅ​ចម្លង​ក្នុង​ក្រុម​គ្រួសារ​នាំ​លំបាក​ទាំងអស់គ្នា​»៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម