Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

បានផុស

នៅ

កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំធ្វើពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)។ ពិធីនេះ ធ្វើឡើងក្រោមវត្តមាន លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង មន្រ្តីយោធា មន្រ្តីរាជការស៊ីវិល និងឪពុកម្តាយ អាណាព្យាបាលយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីជាច្រើននាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅមុខយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង បានប្រាប់ឱ្យពួកគេ ត្រូវតែការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ជាមួយគ្នានេះ  យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យភាពសន្តិភាព ការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដី។

យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីទាំងអស់ ក៏ត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាពស្ថេរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈទាំងនៅក្នុងក្របខណ្ឌភូមិសាស្ត្រខេត្ត និងក្របខណ្ឌទូទាំងប្រទេស ហើយត្រូវរក្សាការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ជាពិសេសក្នុងជួរនាយទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន។ បន្ថែមលើនេះ លោក ម៉ែន កល្យាណ ក៏បានប្រាប់យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីទាំងអស់ ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឱ្យបានជាប់ជាប្រចាំ ព្រមទាំង ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រងថែរក្សាសម្ភារៈ បរិក្ខាសព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឱ្យបានល្អប្រើប្រាស់ឱ្យចំទិសដៅ និងទុកដាក់ថែរក្សាឱ្យបានត្រឹមត្រូវ។

លើសពីនេះទៅទៀត យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងគោលដៅពង្រឹងការទំនាក់ទំនងបង្កើនការជឿជាក់ ការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនានាជាយថាហេតុ។ យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីទាំងអស់ ក៏ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ពឱ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្តែងក្នុងការចិញ្ចឹមទ័ពលើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាពយោធិនឱ្យបានមាំមួន ចៀសវាងជំងឺឆ្លងផ្សេងៗ។

ជាមួយនឹងការប្រាប់ និងផ្តាំផ្ញើបែបនេះ លោក ម៉ែន កល្យាណ ក៏បាននាំយកនូវថវិកាឧត្តម្ភរបស់អភិបាលខេត្តចំនួន២លានរៀល ជូនដល់សិក្ខាមដែលទៅហ្វឹកហាត់ផងដែរ៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម