ព័ត៌មានជាតិ
មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់
មន្ទីរពេទ្យខេត្តស្វាយរៀង បានសហការជាមួយ សាកលវិទ្យាល័យស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ ផ្ដល់ក្ដីសង្ឃឹម” ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់ ១៤-កុម្ភៈ-២០២៥ ខាងមុខ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសសប៊ុករបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

មន្ទីរពេទ្យខេត្តស្វាយរៀង បានជូនដំណឹងដល់ប្រជាពលរដ្ឋ និស្សិត យុវជន យុវនារី ព្រះសង្ឃ ពិសេសនិស្សិតសាកលវិទ្យាស្វាយរៀង មេត្តាអញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់ ១៤-កុម្ភៈ-២០២៥ ខាងមុខ។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃសាកលវិទ្យាល័យស្វាយរៀង ចាប់ពីវេលាម៉ោង ៧៖៣០ នាទីព្រឹកតទៅ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និស្សិត យុវជន យុវនារី ព្រះតេជគុណគ្រប់ព្រះអង្គ មេត្តាចូលរួមបរិច្ចាគឱ្យបានច្រើនកុះករ ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលកំពុងត្រូវការឈាមជារៀងរាល់ថ្ងៃ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


