ព័ត៌មានជាតិ
ឆ្នាំ២០២៤នេះ ខេត្តស្វាយរៀង មានរោងចក្រ សហគ្រាសជាង១ពាន់កន្លែង កើនឡើងជាង៤៥% បើធៀបនឹងឆ្នាំ២០២៣
នៅក្នុងឆ្នាំ២០២៤នេះ ខេត្តស្វាយរៀង មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបចំនួន ១ ០០៣ កន្លែង មានកម្មករនិយោជិតសរុប ១៤០,២០៩នាក់ ស្រី ៨០,៧៥០នាក់។ បើប្រៀបធៀបឆ្នាំ២០២៣ ចំនួនរោងចក្រ សហគ្រាស កើន៤៥,៣៦% និងកម្មករនិយោជិតកើន ៣១,៨៨%។ នេះបើតាមការបង្ហាញឱ្យដឹងរបស់ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ វិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសន្តិសុខសង្គម ខេត្តស្វាយរៀង។

ពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៥នេះ រៀបចំធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមវត្តមានលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិជ្ជាជីវៈ តំណាងរដ្ឋមន្រ្តី និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្ត។

លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានឱ្យដឹងថា បច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩កន្លែង មានរោងចក្រ សហគ្រាស សរុបចំនួន១៨៩ និងមានកម្មករនិយោជិត សរុបចំនួន៩៩១,៣៦៣នាក់ ស្រីចំនួន៥៥,៣៥៣នាក់ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៨៨,៣៣៥នាក់ ស្រី ៥៤៤៩៩នាក់ កម្មករនិយោជិតបរទេសចំនួន ២,៣៨៥នាក់ ស្រី ៥៥០នាក់។ ចំណែក នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសវិញ មានរោងចក្រ សហគ្រាស សរុបចំនួន ៨១៤ និងមានកម្មករនិយោជិត សរុបចំនួន៤៨,៨៤៦នាក់ ស្រីចំនួន ២៥,៣៩៧នាក់ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៤៧,៧២៧នាក់ ស្រី ២៥,១៦៤នាក់ បរទេសចំនួន ១,១១៩នាក់ ស្រី ២៣៣នាក់។

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា កិច្ចប្រជុំនៅពេលនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ ក្នុងការគាំទ្រដល់ការអនុវត្តការងារអាទិភាពសំខាន់ទាំង២ក្នុងចំណោមការងារអាទិភាពទាំង៦ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណតិ្តទី៧ ឱ្យកាន់តែទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ឆ្លើយទៅនឹងគោលដៅនៃការលើកកម្ពស់សុខុមាលភាពប្រជាជន បង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញសម្រាប់យុវជនដែលជាយុទ្ធសាស្រ្តគន្លឹះ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន។

ចំណែក លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិជ្ជាជីវៈវិញ បានមានប្រសាសន៍ក្នុងកម្មវិធីគោរពយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរយកចិត្តទុកដាក់បំផុតចំពោះវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសន្តិសុខសង្គម។ លោកបានបន្ថែមថា ចំពោះរបបសន្តិសុខសង្គម ធ្វើឡើង ដើម្បីជួយសម្រួលដល់សុខទុក្ខ និងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ ហើយមានការជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំ គឺមិនអាចជួយពលរដ្ឋឱ្យរួចផុតពីភាពក្រីក្របានទាំងស្រុងនោះទេ គឺប្រជាពលរដ្ឋ ត្រូវមានជំនាញរៀងខ្លួន ដើម្បីប្រកបរបរចិញ្ចឹមជីវិត ដោយត្រូវរៀនជំនាញបន្ថែម វគ្គខ្លីៗ ដើម្បីបានបន្តជីវភាព និងជីវិតរបស់ប្រជាពលរដ្ឋទាំងអស់គ្នា៕



ដោយ៖ ភក្ដី

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង