Connect with us

ព័ត៌មានជាតិ

ខេត្តប៉ៃលិនហាមឃាត់ការធ្វើដំណើរចេញ-ចូលទៅខេត្តផ្សេងៗ រយៈពេល៧ថ្ងៃបន្តទៀត​

បានផុស

នៅ

​​អភិបាលខេត្ត​ប៉ៃលិន​ បានចេញ​សេចក្តីសម្រេចស្តីពី​ការបន្ត​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ចេញ​~​ចូល ពី​ខេត្ត​ប៉ៃលិនទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ជា​បណ្តោះអាសន្ន រយៈពេល​៧​ថ្ងៃ​បន្តទៀត ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​។​

តាមរយៈ​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១២​ ខែសីហា​នេះ លោកស្រី​ បាន ស្រីមុំ​ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍ថា ​ការបន្ត​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ចេញ​-​ចូលពី​ខេត្ត​ប៉ៃលិន​ទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ជា​បណ្តោះអាសន្ន​សម្រាប់​រយៈពេល៧(​ប្រាំពីរ​) ថ្ងៃ គិត​ចាប់ពី​ម៉ោង២៣និង៥៩​នាទី ថ្ងៃទី១២ ខែ​សីហា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​ដៃ​-១៩​ប្រភេទ​ដែល​តា (Delta)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បញ្ជាក់ថា បទប្បញ្ញត្តិ​ផ្សេងៗ​នៃ​សេចក្តីសម្រេច​លេខ ១៩០/២១សសរ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ របស់​រដ្ឋបាល ខេត្ត​ប៉ៃលិន ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ចេញ​ចូល ពី​ខេត្ត​ប៉ៃលិន​ទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ជា បណ្តោះអាសន្ន ក្នុង​គោលបំណង​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta) នៅមាន​អានុភាព​អនុវត្ត​បន្ត​រហូត​មានប​ទប្ប​ញ្ញ​ត្តិ​ថ្មី​មក​ជំនួស​។​

លោកស្រី​អភិបាលខេត្ត​បាន​បន្តថា ​សេចក្ដីសម្រេច​ដែល​ចេញ​ដោយ​រដ្ឋបាលខេត្ត​ប៉ៃលិន​ទាំងឡាយ​ណា ដែលមាន​ខ្លឹមសារ​ផ្ទុយ​នឹង​សេចក្តីសម្រេច​នេះ ​នឹងត្រូវ​ទុកជា​និរាករណ៍​។​

លោកស្រី​អភិបាលខេត្ត​បាន​ណែនាំ​ដល់​នាយក​រដ្ឋបាល​សាលាខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត រដ្ឋបាល​ក្រុង ស្រុក និង​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ទាំងអស់ ត្រូវអនុវត្ត​សេចក្តីសម្រេច​នេះឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម